ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក! ឆក់យកជីវិតបុរសម្នាក់​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើង​រវាង​រថយន្ត​​បុកជាមួយ​​ម៉ូតូក្នុងទិសដៅផ្ទុយគ្នា​ បណ្តាល​ឱ្យ​បាត់បង់ជីវិតម្នាក់ និង​របួសធ្ងន់​ម្នាក់​ កាលពី​​វេលា​ម៉ោង​៤​និង​២០​នាទី​​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤ ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្ទឹង​ច្រាល…

ខេត្តព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បាន​កើតឡើង​រវាង​រថយន្ត​​បុកជាមួយ​​ម៉ូតូក្នុងទិសដៅផ្ទុយគ្នា​ បណ្តាល​ឱ្យ​បាត់បង់ជីវិតម្នាក់ និង​របួសធ្ងន់​ម្នាក់​ កាលពី​​វេលា​ម៉ោង​៤​និង​២០​នាទី​​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤ ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​រថយន្ត​​មួយគ្រឿង​ម៉ាក kia ព​ណ៍​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 2A-7998 ​អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ។ ​ចំណែកភាគី​ខាង​ម៉ូតូ​​មួយគ្រឿង​ជិះគ្នា​​​២នាក់ ​ម៉ាក​ហុង​ដា ធុន​សេ១២៥​​​ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AD-5910 បើកបរ​ដោយ​ឈ្មោះ សាយ ស៊ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រក​ឃ្មុំ មាន​ទីលំនៅ​ភូមិ​ព្រីង ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិត និរ​រួម​ដំណើរ​​ម្នាក់​ឈ្មោះ ណែម វ៉ា​ន់​នី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា ​បាន​រង​របួសធ្ងន់ ​។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ រថយន្ត​មួយគ្រឿង​ម៉ាក kia ​បានធ្វើដំណើរ​ក្នុង​​ទិស​ដៅពី​​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បានបុកជាមួយ​ម៉ូតូ​​មួយគ្រឿង​ជិះគ្នា​២នាក់ ធ្វើដំណើរក្នុងទិសដៅពី​ខេត្តព្រះសីហនុ ទៅ​ភ្នំពេញ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​បាត់បង់ជីវិតភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​​អ្នក​រួម​ដំណើរម្នាក់​បាន​​​រង​របួសធ្ងន់​ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។​

បច្ចុប្បន្ន​ ​ជនរងគ្រោះដែលបាត់បង់ជីវិត​ រង់​​ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ធ្ងន់​​ត្រូវបាន​រថយន្ត​សង្គ្រោះ​មក​ដឹក​យកទៅ​កាន់​​មន្ទី​ពេទ្យ ។
​ដោយឡែក​រថយន្ត និង​ម៉ូតូ​ ត្រូវ​បាន​ផ្នែក​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បីរង់ចាំធ្វើការ​ដោះស្រាយនៅពេលក្រោយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ