ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកទ្វារ​ផ្ទះ​ភ្លាម​ប្រពន្ធ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​ស្ថានភាព​ប្តី និង​កូនស្រី​ទាំង​៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ប្តី​ប្រពន្ធ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ធ្វើ​ឱ្យ​បុរស​ជា​ប្តី​តែងតែ​ប្រចណ្ឌ​ប្រពន្ធ​រហូត​ដាច់​ច្របាច់​.​កកូន​ស្រី​វ័យក្មេង​៣​នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​ពេល​តែ​មួយ រួច​ហើយ​ក៏​យក​ក្រមា​ចង​.​ក​ខ្លួនឯង​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​27 ខែសីហា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ប្តី​ប្រពន្ធ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ធ្វើ​ឱ្យ​បុរស​ជា​ប្តី​តែងតែ​ប្រចណ្ឌ​ប្រពន្ធ​រហូត​ដាច់​ច្របាច់​.​កកូន​ស្រី​វ័យក្មេង​៣​នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​ពេល​តែ​មួយ រួច​ហើយ​ក៏​យក​ក្រមា​ចង​.​ក​ខ្លួនឯង​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​27 ខែសីហា ឆ្នាំ​2020 នៅ​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ភូមិ​ឧកញ៉ា​វាំង ផ្លូវ​1113 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ឪពុក​ខាងលើ​ឈ្មោះ ជា សុខ​ជុំ អាយុ​40​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ ឌឹ​ម សុខ​នាថ អាយុ​38​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​នៅ​ទួល​សង្កែ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ចំណែក​សព​កូនស្រី​ទាំង​៣​នាក់​នោះ រួម​មាន​កូនស្រី​ទី​1-​ឈ្មោះ ជុំ ម៉េ​ង​ជូ អាយុ​16​ឆ្នាំ​, កូនស្រី​ទី​2-​ឈ្មោះ ជុំ ម៉េ​ង​ចិន អាយុ​5​ឆ្នាំ និង​កូនស្រី​ទី​3-​ឈ្មោះ ជុំ ម៉េ​ង​ជៀន អាយុ​4​ឆ្នាំ ។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​ទៅ​ធ្វើការ​រោងចក្រ ខណៈ​ពេល​ចេញពី​ធ្វើការ​ត្រលប់​មក​ដល់​បន្ទប់​ជួល​វិញ​នៅ​ម៉ោង​8​យប់ លុះ​ពេល​បើកទ្វារ​ចូល​ផ្ទះ​ភ្លាម​ធ្វើ​ឲ្យ​គាត់​ស្ទើរតែ​គាំងបេះដូង​ទៅ​ហើយ ដោយសារ​តែ​ឃើញ​ប្តី​គាត់​រួម​ទាំង​កូនស្រី​សំណព្វ​ចិត្ត​ទាំង​៣​នាក់​បាន​បាត់បង់​ជីវិត​​​នៅ​ក្នុងផ្ទះ ដោយ​កូនស្រី​ប្អូន​២​នាក់​ដេក​ទល់​ជើង​គ្នា​លើ​គ្រែ ចំណែក​ប្តី​ដេក​នៅ​ក្រោម​គ្រែ​កូន ហើយ​កូនស្រី​ច្បង​ដេក​ក្នុង​បន្ទប់​ឡៅតឿ​ទាំង​បិទ​ភ្នែក​អត់​ជិត​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ប្តី​ប្រពន្ធ​គាត់​ចាប់ដៃ​គ្នា​ជាង​20​ឆ្នាំ​ហើយ បាន​ចំណង​កូនស្រី​3​នាក់​គួរ​ឲ្យ​ស្រឡាញ់ និង​​​មក​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​នេះ​ជាង​៥​ឆ្នាំ ដោយ​ជួល​បន្ទប់​២​នៅ​ជាប់​គ្នា និង​ស្នាក់​នៅ​ជិត​បងប្អូន​ដែរ ។ ការ​រស់នៅ​ជា​ប្តី​ប្រពន្ធ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ តែងមាន​​ភាព​រកាំរកូស​គ្នា​បន្តិចបន្តួច និង​ឈ្លោះ​គ្នា​ជា​រឿយ​ៗ ព្រោះតែ​ប្រចណ្ឌ ។ ក្នុង​ជម្លោះ​ម្តង​ៗ ប្តី​គាត់​តែង​គំរាម​ថា «​ប្រយ័ត្ន​អញ​សម្លាប់​ចោល​មួយ​ពូជ​» និយាយ​ចប់​ក៏​ធ្វើ​ហី​ៗ​ទៅ តែ​មិន​ដែល​ប្រើ​ហិង្សា​ទេ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​នេះ​គាត់​និង​ប្តី​មិន​បាន​ឈ្លោះ​គ្នា​ទេ គឺ​គាត់​ទៅ​ធ្វើការ​ដូច​សព្វដង លុះ​មក​ដល់​ផ្ទះ​វិញ​ឃើញ​កូន​និង​ប្តី​ក្នុង​ស្ថាន​ភាព​​បែប​នេះ មិន​គួរ​ឲ្យ​ជឿ​ថា​ប្តី​ចិត្តដាច់​បែប​នេះ​សោះ​។

តាម​ប្រភព​ពី​ប្អូនស្រី​បង្កើត​របស់​បុរស​ជា​ប្តី​ស្នាក់​នៅ​បន្ទប់​ជួល​ជាប់​គ្នា​​ប្រាប់​ថា ពេល​ល្ងាច​គាត់​មិន​ចាំ​ម៉ោង គឺ​ប្រហែលជា​ម៉ោង​5​ល្ងាច គាត់​លឺ​សំឡេង​ក្មេង​ស្រី​ស្រែក​ឱ្យ​គេ​ជួយ តែ​លឺ​តែ​មួយ​ម៉ាត់​ខ្លី ហើយ​ស្តាប់​មិន​ច្បាស់​ផង​នោះ ពួក​គាត់​គ្មាន​អ្នក​ណាមួយ​ចាប់អារម្មណ៍​នោះ​ទេ ។ លុះដល់​ពេល​ប្រពន្ធ​បុរស​រូប​នេះ​ត្រលប់​មក​ពី​ធ្វើការ​វិញ ទើប​ដឹង​រឿង​បង្ក​ជា​ការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

បន្ទាប់​ពី​ទទួល​ដំណឹង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​បាន​យក​ខ្សែ​ឡោម​ព័ទ្ធ​ទីតាំង​កន្លែង​កើតហេតុ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​ចុះ​មក​ទីតាំង​កន្លែង​កើតហេតុ ត្រួតពិនិត្យ ដើម្បី​ស្រាវជ្រាវ​ជាក់ស្តែង ។ ក្រោយ​ពិនិត្យ​រួច​រយៈពេល​ជាង​5​ម៉ោង​ទើប​បញ្ជាក់​ថា សព​កូនស្រី​ទាំង​3​នាក់ គឺ​ត្រូវ​ឪពុក​ច្របាច់​.​ករ​ហូត​បាត់​បង់ជីវិត ចំណែក​ឪពុក​វិញ​យក​ក្រមា​មក​ចង​ជាប់​នឹង​ចំរឹង​ដែក​ជាន់​ឡៅតឿ​បញ្ចប់ជីវិត​ខ្លួន​តាម​ក្រោយ​។

បច្ចុប្បន្ន​សព​ទាំង​៤​នាក់ ឪពុក​និង​កូន​ត្រូវ​បាន​ប្រពន្ធ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅផ្ទះ​ខ្លួន​ស្ថិត​ក្នុងភូមិ​ក្បាលកោះ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ស្រព​ពេល​នោះ​ដែរ លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ បាន​ចូលរួម​បុណ្យ​ក្រុម​គ្រួសារ​សព​ចំនួន​400​ដុល្លារ​, លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង ជា​អធិកា​ដ្ឋា​ន​ខណ្ឌ​សែន​សុខ ចូលរួម​បុណ្យសព​ចំនួន​20​ម៉ឺន​រៀល និង​លោកនាយ​ប៉ុស្តិ៍​ភ្នំពេញ​ក៏​ចូលរួម ចំនួន​20​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ