ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព ៖ ការ​ដក EBA គ្មាន​អ្នក​ចាប់អារម្មណ៍​ទេ តែ​កំពុង​ខ្វល់​រឿង​ផលិតផល​មិន​អាច​នាំ​ចេញ​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ លើកលែងតែ​គ្រឿង​សព្វាវុធ (Everything but Arms/EBA) សម្រាប់​ផលិតផល សម្លៀក​បំពាក់ ស្បែកជើង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ លើកលែងតែ​គ្រឿង​សព្វាវុធ (Everything but Arms/EBA) សម្រាប់​ផលិតផល សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​មួយ​ចំនួន​ពី​កម្ពុជា ហើយ​ចូល​ជា​ធរមាន​កាល ពី​ថ្ងៃ​ទី​១២ សីហា ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​ក៏​ដោយ​សម្រាប់​សហជីព​ក្នុងស្រុក​មួយ​ចំនួន​យល់​ថា គ្មាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​មិន​ថា កម្មករ​ឬ​សហជីព ។

ប៉ុន្តែ​រឿង​ដែល​គួរ​ចាប់អារម្មណ៍ ឬ​ជា​បញ្ហា​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់ គឺ​ផលិតផល​ដែល​ផលិត​បាន ហើយ​អ្នកបញ្ជា​ទិញ​មិន​ទាន់​ឱ្យ​មានការ​នាំ​ចេញ​នៅឡើយ រក្សា​ទុក​បន្ត​នៅ​តាម​រោងចក្រ ដែល​ទទួល​បានការ​បញ្ជា​ទិញ ។

លោក​បណ្ឌិត ជូន មុំ​ថុ​ល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ សីហា​នេះ​ថា សញ្ញា​នៃ​ការ​ដក EBA នេះ​គ្មាន​ន​ណា​ចាប់អារម្មណ៍​សោះ តែ​ឥលូវ​នេះ​បញ្ហា​ដែល​គេ​ចាប់អារម្មណ៍ ទីផ្សារ តែ​គ្មាន​អ្នកទិញ​ខោអាវ​គេ​ផលិត​យក​ចេញ​ទៅ​ហើយ អត់​មាន​អ្នកទិញ ។ ម្នាក់​ៗ​សម្ងំ​នៅ​តែ​ក្នុងផ្ទះ​អត់​មិន​ហ៊ាន​ចេញ​មក​ខាងក្រៅ​ផ្ទះ ។

លោក​បណ្ឌិត សង្កត់ធ្ងន់​ដូច្នេះ​ថា «​បញ្ហា EBA​នេះ ទាំង​បងប្អូន​កម្មករ​ក្តី ទាំង​ខ្ញុំ​ក្តី មិន​មានការ​ចាប់អារម្មណ៍​សូ​ម្បី​តែ​បន្តិច ។ បញ្ហា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពួក​យើង គឺ​រឿង​កូ​វី​ដ​-១៩​នេះ​តែ​ម្តង ខោអាវ​ដេរ​រួច​អស់ហើយ អ្នកបញ្ជា​ទិញ​មិន​ទាន់​យក​ទៅ​» ។

បើ​តាម​លោក​បណ្ឌិត ស្ថិត​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​នេះ «​មាន​អ្នកបញ្ជា​ទិញ​ខ្លះ គេ​ឱ្យ​រក្សា​ទុក​ផលិតផល​ដែល​បញ្ជា​ទិញ​ទុក​នៅ​កម្ពុជា អ្នកបញ្ជា​ទិញ​ខ្លះ គេ​ឱ្យ​បញ្ជូន​ទៅ​ឱ្យ​គេ​(​នាំ​ចេញ​)​តែ​យើង​ត្រូវ​ចូលរួម​ចំណាយ​ប្រាក់​ខ្លះទៅ​ដល់​ការ​មើលថែ​លើ​ផលិតផល​នៅ​ប្រទេស​គេ​» ។ ការ​ពន្យា​ឬ​ការ​បន្ត​រក្សា​ទុក​ទំនិញ​ដែល​ផលិត​រួច​ហើយ នៅ​តាម​រោងចក្រ បើ​តាម​ការ​សង្កេត​របស់​ប្រធាន​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​យល់​ឃើញ​ថា វា​មាន​ចំនួន​រោងចក្រ​ច្រើន​ផលិត​បាន​ហើយ នៅ​ពុំ​ទាន់​បាន​នាំ​ចេញ ហើយ​អូស​បន្លាយ​នេះ​វា​អាច​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​ព្យួរការងារ​ក៏​ដូច ការ​បិទ​រោងចក្រ​អាច​កើនឡើង​ខ្លះ​បន្ថែម​ទៀត ។

លោក អាត់​ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​លើក​ឡើង​ថា បើ​តាម​ការ​តាមដាន​មួយ​រយៈ​ចាប់ពី​ថ្ងៃ​ទី​១២ សីហា នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​ស​ម្ពា​វុ​ធ​( EBA) មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ។ មាន​ន័យ​ថា ស្ថានភាព​នៅ​ជា​ធម្មតា​ដដែល គឺ​ខាង​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​គាត់​បានឱ្យ​បង្កក​ទុក​ឬ​ផលិត​ទុក រីឯ​អ្នកមួយ​ចំនួន​ត្រូវ​បញ្ជូន​ផលិតផល​ចេញ​ទៅ​តាម​ទីផ្សារ​ដែល​អាច​នាំ​ទៅ​បាន​ដដែល​។ លោក​លើក​ឡើង​ថា​« ក្រុមហ៊ុន​ឬ​រោងចក្រ​ដែល​ផលិត​បាន​ហើយ​ពុំ​ទាន់​បាន​នាំ​ចេញ​ទៅ​គឹ​មាន​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​។​បើ​ផលិត​បាន​ហើយ​មិន​អាច​នាំ​ចេញ​ទៅ​បាន​ទេ នេះ​ជា​បញ្ហា​ធំ ធ្វើ​ឱ្យ​ការ​ព្យួរការងារ​មានការ​កើនឡើង​បន្ថែម​ហើយ​ការ​បិទ​រោងចក្រ​ក៏​មាន​បន្ថែម​ដែរ​»​។

ពាក់ព័ន្ធ​និង​រោងចក្រ​ដាក់​ពាក្យ​ព្យួរការងារ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៦ សីហា​នេះ បើ​តាម​លោក ហេង សួរ បញ្ជាក់​ថា​«​រោងចក្រ​កំពុង​ព្យួរ​សរុប​មាន​ចំនួន​139 រោងចក្រ ស្មើនឹង​កម្មករនិយោជិត​សរុប​ចំនួន 62 576​នាក់ ក្នុង​នោះ​ស្រី 52 009​នាក់​»​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC កាលពី​ថ្ងៃ​ទី​១២ សីហា​២០២០​កន្លង​ទៅ​នេះ​ថា សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប ស្តី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​ស​ម្ពា​វុ​ធ EBA សម្រាប់​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិត​ធ្វើ​ដំណើរ​មួយ​ចំនួន​ពី​ប្រទេស​កម្ពុជា ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១២ សីហា ២០២០​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​រៀបចំ ការ​ណែនាំ​នេះ​សម្រាប់​អត្ថប្រយោជន៍​សមាជិក​និង​អ្នកបញ្ជា​ទិញ​អន្តរជាតិ ដែល​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​សេចក្តីសម្រេច​នេះ​។​ការ​ណែនាំ​នេះ​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ភាព​ច្បាស់លាស់​អំពី​ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល​ដែល​បាត់បង់​អត្ថប្រយោជន៍​EBA និង​ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល​ដែល​បន្ត​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​មិន​យកពន្ធ​និង​មិន​មាន​កូតា​សម្រាប់​ការ​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ