ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អភិរក្ស​​៧​ស្នាក់​ការ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ បង្ក្រាប​បាន​​​ច្រើន​ករណី​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​អភិរក្ស​៧​ស្នាក់​ការ ប្រចាំ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក នា​ចុងខែ​សីហា​នេះ បាន​បង្ក្រាប​ករណី​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ជា​ច្រើន​ករណី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​ជា​ខ្លាំង​លើ​ផ្នែក​បរិស្ថាន ។ យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១​ដល់​២៣…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​អភិរក្ស​៧​ស្នាក់​ការ ប្រចាំ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក នា​ចុងខែ​សីហា​នេះ បាន​បង្ក្រាប​ករណី​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ជា​ច្រើន​ករណី ដែល​ធ្វើ​ឲ្យ​ប៉ះ
ពាល់​​ជា​ខ្លាំង​លើ​ផ្នែក​បរិស្ថាន ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១​ដល់​២៣ ខែសីហា
ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ប្រចាំ​ស្នាក់​ការ​ណាំ​រ៉ា​ម ស្នាក់​ការ​ដីខ្មៅ
បាន​ធ្វើ​សកម្មភាព​ល្បាត និង​ចាប់​ឃាត់​រណារ​យន្ត​១​គ្រឿង នៅ​ផ្លូវ​ត្រពាំង​ឈួ​ក បាន​ចាប់​ឃាត់
ម៉ូតូ​៣​គ្រឿង នៅ​ផ្លូវ​ក្រោយ​វត្ត និង​បាន​កម្ទេច​ជំរំ​អារឈើ​មួយ​កន្លែង នៅ​សហគមន៍​ក្រុង​រពុក ស្ថិត​ក្នុងភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រ​ដា ។ ក្រោយ​ពី​ចាប់​ឃាត់ វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ណាំ​រ៉ា​ម ។

នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ប្រចាំ​ស្នាក់​ការ​ល្វេ និង​ស្នាក់​ការ​ម្រើ​ច បាន​ធ្វើការ​ល្បាត​រុះរើ​ជ​រំំ​រក​សត្វ​១​កន្លែង ដែល​មាន​សត្វ​ត្រកួត​ចំនួន​៦​ក្បាល ស្ថិត​នៅ​ចំណុច​ក្រោម​ជួរ​រំអិល​អូរ​លាវ និង​បាន​រុះរើ​ជំរំ​បំផ្លាញ​ចោល ចំណែក​សត្វ​ត្រកួត​បាន​យក​ទៅ​លែង​នៅ​ក្រោយ​ទីស្នាក់ការ​ល្វេ ។

ចំណែក​ពី​ថ្ងៃ​ទី​២២​ដល់​២៥ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ប្រចាំ​ស្នាក់​ការ​ឈួ​ល ស្នាក់​ការ​ឈួ​ល​រង និង​ស្នាក់​ការ​ត្រាច បាន​ធ្វើការ​ដកហូត​រណារ​យន្ត​២​គ្រឿង ដែល​១​គ្រឿង​ម៉ាក​០៧០ និង​១​គ្រឿង​ទៀត​ម៉ាក​០៣៨ នៅ​ផ្លូវបំបែក​ស្រែ​ជ្រៃ ឃុំ​ណ​ង​ឃី​ឡឹ​ក ស្រុក​កោះ​ញែក ។ ជាមួយ​នេះ បាន​យក​លេខ​និយាម​ការ​ដី​ដែល​បានកា​ប់រាន​ចំនួន​២​កន្លែង ដែល​ទីតាំង​ទី​១ ស្ថិត​នៅ​ភូមិ​ណ​ង​បួរ ឃុំ​ណ​ង​ឃី​ឡឹ​ក ស្រុក​កោះ​ញែក និង​ទីតាំង​ទី​២ នៅ​ផ្លូវ​ទៅ​កោះ​ម្យើ​ល ជិត​ភ្នំ​ថ្មខ្មៅ ភូមិ​ណ​ង​បួរ ឃុំ​ណ​ង​ឃី​ឡឹ​ក ។

វត្ថុ​តាង​រណារ​យន្ត ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ត្រពាំង​ត្រាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ