ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​​ម៉ូតូកង់៣ជិះ ក៏​ប្រាប់ថា​មិនស្រួលខ្លួន លុះដល់គោលដៅ​ឆោឡោ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្តមួយគ្រឿង រួច​ហៅ​ម៉ូតូ​កង់​៣​ជិះ​ទៅ​ជ្រោយចង្វារ ដើម្បី​​រក​រថយន្ត​ជិះ​បន្តដំណើរ​ទៅ​ខេត្តកំពង់ចាមទៀត​ ស្រាប់តែ​មិន​ស្រួល​ខ្លួន ​លុះ​ក្រោយមកក៏បានដាច់ខ្យល់​​បាត់បង់ជីវិត​នៅ​លើ​ម៉ូតូ​កង់​៣​​ បង្កការ​ភ្ញាក់​ផ្អើល​តែម្តង​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ…

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្តមួយគ្រឿង រួច​ហៅ​ម៉ូតូ​កង់​៣​ជិះ​ទៅ​ជ្រោយចង្វារ ដើម្បី​​រក​រថយន្ត​ជិះ​បន្តដំណើរ​ទៅ​ខេត្តកំពង់ចាមទៀត​ ស្រាប់តែ​មិន​ស្រួល​ខ្លួន ​លុះ​ក្រោយមកក៏បានដាច់ខ្យល់​​បាត់បង់ជីវិត​នៅ​លើ​ម៉ូតូ​កង់​៣​​ បង្កការ​ភ្ញាក់​ផ្អើល​តែម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ សីហា ឆ្នាំ ២០២០ នៅ​ចំណុច​មុខ​ហាង​នំប៉័ង​មួយកន្លែង ​ខាងកើត​រង្វង់​មូល​តា​ព្រហ្ម​ ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បុរស​​រងគ្រោះ​ពុំទាន់​​ស្គាល់​អត្តសញ្ញាណនៅ​ឡើយទេ​ មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ​។

​តាម​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​ម្នាក់ខាងលើ​​នោះ​បាន​ចុះ​ពីលើ​រថយន្ត​តាក់ស៊ី​មួយគ្រឿង​ ទំនង​ជា​មក​ពី​ខេត្តតាកែវ ​បាន​ឈប់​នៅ​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ ហើយ​បាន​មក​ជិះ​ម៉ូតូ​​កង់​៣មួយគ្រឿង​ ក្នុង​តម្លៃ​២​ម៉ឺន​រៀល ទៅ​សង្កាត់​ជ្រោយចង្វារ ក្នុង​គោលបំណង​រក​រថយន្ត​តាក់ស៊ី​ជិះ​បន្ត​ទៅ​ខេត្តកំពង់ចាម​។​

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​​បន្ត​ថា នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​បាន​បន្តិច ស្រាប់តែ​បុរសរងគ្រោះ​​ប្រាប់​អ្នក​រត់​ម៉ូតូ​កង់​៣​ថា ​មិន​ស្រួលខ្លួន​ណែន​ទ្រូង​ ហើយ ត្រូវ​បាន​ម៉ូតូ​កង់​៣ ជិះ​ទៅ​ដល់​កន្លែង​កើតហេតុ​ប្រុង​ឡើង​រថយន្ត ស្រាប់​តែជនរងគ្រោះ​ដាច់​ខ្យល់​​បាត់បង់ជីវិត​​តែ​ម្តង ។​

ក្រោយពេលកើតហេតុ សព​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តម្កល់ទុក​​នៅ​ឈាបនដ្ឋាន​វត្ត​គៀន​ឃ្លាំង​ដើម្បី​ត្រួតពិនិត្យ ហើយ​រង់ចាំ​បងប្អូន​​មកទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

​តាម​ការ​ត្រួតពិនិត្យ នគរបាល​បានអោយ​ដឹង​ថា បុរស​​រងគ្រោះ​បាន​បាត់បង់ជីវិត​​ដោយសារ​តែ​គាំង​​បេះដូង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ