ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារប្រាសាទព្រះវិហារ -(បទគោព័ទ្ធស្នឹង)

13 ឆ្នាំ មុន

១-ប្រាសាទព្រះវិហារដែនខ្មែរ ខ្មែរសាងថ្នមថែទុកជាន់ក្រោយ
ក្រោយខំការពារមិនតោះតើយ តើយស្រែកដង្ហើយត្រូវក្រោកឈរ។

១-ប្រាសាទព្រះវិហារដែនខ្មែរ            ខ្មែរសាងថ្នមថែទុកជាន់ក្រោយ
 ក្រោយខំការពារមិនតោះតើយ            តើយស្រែកដង្ហើយត្រូវក្រោកឈរ។

២-ដូនតាកសាងរាប់រយឆ្នាំ            ឆ្នាំកត់ត្រាចាំជ្រោងគាំទ្រ

 ទ្រគ្រប់វេលារឹងជំហរ                ហ៊រកុហកភរដូចចោរព្រៃ។

៣-ប្រាសាទគ្មានពីរលើលោកា            ការជាតម្រាចិត្តរំពៃ
ពៃរកវិធីឆ្លាតវៀងវៃ                វៃមិនឱយគៃពីផែនទី។

៤-កុលបុត្រគ្រប់គ្នាត្រូវឃ្មាតខ្មី            ខ្មីទាំងប្រុសស្រីលើប្រឹថពី
ពីក្មេងដល់ចាស់មិនខ្ជាខ្ជី                ខ្ជីនាំយាយីទន្រ្ទានលុក។

៥-សាមគ្គីសាមគ្គានៃក្តីសុខ            សុខនាំស្រណុកគ្មានកើតទុក្ខ
ទុក្ខទល់ប្រយុទ្ធទៅថ្ងៃមុខ            មុខក្តៅកគុកត្បិតស្ថានស្នេហ៍។

៦-លះបង់ជីវិតយើងមិនស្តាយ            ស្តាយចាស់គាស់កាយជាកេរម៉ែ
ម៉ែស្មោះត្រង់គ្មានចិត្តបែកបែរ            បែរថែមស្បថស្បែប្តូរជីវិត។

៧-ចោរហ៊ានវាតទីត្រូវកំទេច            ទេចឱយវាខ្ទេចរួញកំពឹត
ពិតឱយទៅឆ្ងាយនៅមិនជិត            ជិតតែឃុបឃិតនោះឆ្អឹងស។

ដោយ   វ៉ា    ប៊ុណ្ណនី អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca