ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ​ពឹងពាក់​កងទ័ព​ក្នុង​ការ​ជួយ​ប្រឆាំង​នឹង​កូ​វី​ដ ខណៈ WHO មិនសូវ​អើពើ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ អេ​ស្ប៉ា​ញ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ខ្លួន​នឹង​អំពាវនាវ​ដល់​កងទ័ព​ដើម្បី​ព្យា​យាម​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស ខណៈ​ដែល​នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប និង​អាស៊ី​កំពុង​តែ​មានការ​កើនឡើង​ករណី​ថ្មី​។ តែ​សម្រាប់​ទិន្នន័យ​ពី​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហ​ប្រជាជាតិ​វិញ គឺថា វា​មាន​ភាព​ប្រសើរ​ហើយ​ចំពោះ​ករណី​ឆ្លង​។ រដ្ឋាភិបាល​បាន​បង្កើន​កិច្ច​ប្រឹងប្រែង…

អេ​ស្ប៉ា​ញ ៖ អេ​ស្ប៉ា​ញ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ខ្លួន​នឹង​អំពាវនាវ​ដល់​កងទ័ព​ដើម្បី​ព្យា​យាម​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស ខណៈ​ដែល​នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប និង​អាស៊ី​កំពុង​តែ​មានការ​កើនឡើង​ករណី​ថ្មី​។ តែ​សម្រាប់​ទិន្នន័យ​ពី​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហ​ប្រជាជាតិ​វិញ គឺថា វា​មាន​ភាព​ប្រសើរ​ហើយ​ចំពោះ​ករណី​ឆ្លង​។

រដ្ឋាភិបាល​បាន​បង្កើន​កិច្ច​ប្រឹងប្រែង ដើម្បី​ទប់ទល់​នឹង​ជំងឺ​នេះ ដែល​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ជិត ៨១៤,០០០​នាក់ និង​បាន​ឆ្លង​យ៉ាង​ហោច​ណាស់ ២៣​លាន​នាក់​ចាប់តាំងពី​ចុងឆ្នាំ​មុន​។

ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា អត្រា​មរណភាព និង​ការ​ឆ្លង​កំពុង​មាន​ភាព​ធូរស្រាល​នៅ​ក្នុង​តំបន់​ភាគច្រើន ជា​ពិសេស​នៅ​អា​មេ​រិ​ក ដែល​រង​គ្រោះ​ខ្លាំង​លើកលែងតែ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ខាងកើត​មេ​ឌី​ទែ​រ៉ា​ណេ​។ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​នឹង​ឆ្លង​ថ្មី​ជា​ចង្កោម​។

អេ​ស្ប៉ា​ញ​ដែល​ជា​ប្រទេស​មួយ ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​នៅ​អឺរ៉ុប គឺ​ត្រូវ​ប្រើ​ទាហាន ២០០០​នាក់ ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ក្នុង​ការ​តាមដាន ដើម្បី​ជួយ​តំបន់​នានា​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​អ្នក​ដែល​ត្រូវ​បាន​ប៉ះពាល់​នឹង​អ្នក​ឆ្លង​។

នាយក​រដ្ឋមន្ត្រី​លោក Pedro Sanchez ដែល​បាន​ពណ៌នា​ពី​ការ​កើនឡើង​នៃ​ការ​ឆ្លង​ក្នុង​គ្រួសារ​ថា ៖ «​យើង​មិន​អាច​អនុញ្ញាត​ឱ្យ​មានការ​រាតត្បាត​ជា​ថ្មី​ម្តងទៀត​ទេ​។ យើង​ត្រូវ​តែ​បញ្ឈប់​វា​មិន​ឱ្យ​មាន​រលក​ទី​ពីរ​ជា​ដាច់ខាត​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ