ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​តាម​ទារ​ខ្សែ​ក​វិញ តែនាង​ថា​ «ថ្លៃ​ឈ្នួល​​ដេក​​ជាមួយ»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់ អាយុ​ជាង​៦០​ឆ្នាំ ធ្វើ​ជា​សន្តិសុខបាន​ចាញ់បោក​ស្ត្រី​វ័យក្មេង​ម្នាក់​ ដែល​មក​រួម​រស់នៅ​ជាមួយ​បានជាង​មួយ​ខែដោយ​កុហក​ថា ​លែងលះ​ប្តី​ជាង​៣​ឆ្នាំ​ហើយ ។ លុះ​តា​ទុកចិត្ត​ទុក​ថ្លើម​ប្រគល់​លុយកាក់​និង​ខ្សែ​ក​មាស​៥​ជី​ឲ្យ​ពាក់ ក៏​យក​ទៅ​រស់នៅ​ជាមួយ​ប្តី​ដើម​វិញ…

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់ អាយុ​ជាង​៦០​ឆ្នាំ ធ្វើ​ជា​សន្តិសុខបាន​ចាញ់បោក​ស្ត្រី​វ័យក្មេង​ម្នាក់​ ដែល​មក​រួម​រស់នៅ​ជាមួយ​បានជាង​មួយ​ខែដោយ​កុហក​ថា ​លែងលះ​ប្តី​ជាង​៣​ឆ្នាំ​ហើយ ។ លុះ​តា​ទុកចិត្ត​ទុក​ថ្លើម​ប្រគល់​លុយកាក់​និង​ខ្សែ​ក​មាស​៥​ជី​ឲ្យ​ពាក់ ក៏​យក​ទៅ​រស់នៅ​ជាមួយ​ប្តី​ដើម​វិញ ។ រឿងរ៉ាវ​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា
ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅផ្ទះ​ជួល​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​បុរស​ពោះម៉ា​យ​ដែល​ចាញ់បោក​បាន​តាម​រក​ឃើញ​ក៏​ឆោឡោ​ឡើង ។

ប្រភព​ព័ត៌មាន​ពី​បុរស​ចំណាស់​រូប​នេះ បានឱ្យដឹង​ថា គាត់​ជា​បុរស​ពោះម៉ាយ​ហើយ​កូន​ៗ​មាន​ប្តី​មាន​ប្រពន្ធ​អស់​ទៅ​ហើយ ទើប​គាត់​ចង់បាន​ស្ត្រី​ម្នាក់​មក​រស់នៅ​ជាមួយ​គ្រាន់​បានជា​គ្នា​ដូច​ជា​ប្រពន្ធ​គ្រាន់​ជួយ​មើលថែ ។ គាត់​ថា កាលពី​ជាង​មួយ​ខែ​មុន គាត់​បាន​ទាក់ទង​ជាមួយ​ស្ត្រី​ម្នាក់​តែ​មិន​បាន​ស្គាល់​សាវតារ​ច្បាស់លាស់​ទេ ដែល​មិន​ខុស​ពី​ពាក្យ​ថា​មនុស្ស​ខ្ចាត់ព្រាត់​កុំ​យក​ខ្លួន​បៀត​។ ការ​មើល​រំលង​ពាក្យចាស់​នេះ ដោយសារ​តែ​ស្ត្រី​ខាងលើ​បាន​បញ្ជាក់​ប្រាប់​គាត់​ថា ខ្លួន​ជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់ ។

នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​រយៈពេល​ជិត​២​ខែ លុយកាក់​ដែល​គាត់​រកបាន​ក៏​ឱ្យ​ស្ត្រី​នេះ​ទុកដាក់​ព្រមទាំង​ឱ្យ​ខ្សែ​ក​មាស​ទម្ងន់​៥​ជី​៨​លី ពាក់​ជាប់​នឹង​ខ្លួន​ទៀត​ផង ។ ប៉ុន្តែ​ពេល​គាត់​ឲ្យ​ខ្សែ​ក​ពាក់​បែរជា​ស្ត្រី​រូប​នេះ​យក​ទៅ​លក់​ចាយ ហើយ​រត់ទៅ​រស់នៅ​ជាមួយ​ប្តី​ដើម​របស់​គេ​វិញ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​តាម​ទាន់​ប្រពន្ធ​ក្រោយ​របស់​គាត់​ទៅ​មាន​ទំនាក់ទំនង​ជាមួយ​ប្តី​ដើម​វិញ​នេះ គាត់​មិន​ចង់​មាន​បញ្ហា​អ្វី​ទេ គឺ​សុំ​យក​តែ​ខ្សែ​ក​មាស​ដែល​គាត់​ឱ្យ​ពាក់​វិញ​តែ​ប៉ុណ្ណោះ ។ ចំណែក​លុយកាក់​ទាំង​ប៉ុន្មាន​គាត់​មិន​ទាមទារ​ទេ តែ​ស្ត្រី​ខាងលើ​មិន​ព្រមឱ្យ ទើប​កូន​ៗ​របស់​គាត់​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ។

ចំណែក​ស្ត្រី​ដែល​អះអាង​ថា​ខ្លួន​ជា​ស្ត្រី​មេម៉ា​យ​ហើយ​មក​រស់នៅ​ជាមួយ​បុរស​ចំណាស់​ជា​សន្តិសុខ​នោះ​និយាយ​ថា ខ្សែ​ក​មាស​ទម្ងន់​៥​ជី​៨​លី ត្រូវ​បាន​ប្តី​ក្រោយ​ឱ្យ​ខ្លួន​ដើម្បី​ដោះ​ដូរ​នឹង​ការ​មក​រស់នៅ​ជាមួយ​គ្នា ហើយ​គាត់​ទៅ​រស់នៅ​ជាមួយ​ប្តី​ដើម​គាត់​វិញ ដែល​ប្តី​ដើម​នោះ​មក​លេង​កូន​៥-៦​ថ្ងៃ​មក​ហើយ​មានអី​ខុស​ទៅ ។ គាត់​បាន​ព្យាយាម​លាក់​មិន​ឲ្យ​ប្តី​ក្រោយ​ដឹង​ទេ តែ​ទីបំផុត​នៅ​តែ​ដឹង​ទាល់តែ​បាន ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល នគរបាល​ប៉ុស្តិ៍បាន​ទៅ​ដល់ ហើយ​បុរស​ចំណាស់​ខាងលើ​បាន​និយាយ​សម្របសម្រួល​ឲ្យ​ស្ត្រី​រូប​នេះ​យក​ខ្សែ​ក​មាស​មក​សង​វិញ​នៅ​ពេល​ព្រឹក ប៉ុន្តែ​ខ្សែ​ក​នោះ​ត្រូវ​បាន​ស្ត្រី​រូប​នេះ​និយាយ​ថា​លក់​ចាយ​ជិត​អស់ហើយ ។ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ត្រឡប់​ទៅ​វិញ​បាត់ ស្ត្រី​ខាងលើ​និយាយ​ថា មិន​ឱ្យ​វិញ​ទេ​ព្រោះ​ជា​ថ្លៃ​ឈ្មួញ​ដេក​ជាមួយ​គាត់​បាន​រាប់​ខែ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ