ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ងាយស្រួល​ចិញ្ចឹម​ប៉ុន្មាន​ទេកន្ធាយ តែ​​ក៏​មាន​ទីផ្សារ​រក​លុយ​បាន​កាក់កប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិដ្ឋាន​ចិញ្ចឹមសត្វ និង​បង្កាត់​ពូជ​ដំណាំ​បន្លែ​នានា កំពុង​ត្រូវប៉ាន់​នា​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ក្នុង​យុគ្គសម័យ ។ យ៉ាងណាមិញ ងាក​មក​មើល​ការ​ចិញ្ចឹម​កន្ធាយ តាម​បែប​ធម្មជាតិ​វិញ​ម្តង…

រាជធានី​ភ្នំពេញ ៖ កសិដ្ឋាន​ចិញ្ចឹមសត្វ និង​បង្កាត់​ពូជ​ដំណាំ​បន្លែ​នានា កំពុង​ត្រូវប៉ាន់​នា​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ក្នុង​យុគ្គសម័យ ។

យ៉ាងណាមិញ ងាក​មក​មើល​ការ​ចិញ្ចឹម​កន្ធាយ តាម​បែប​ធម្មជាតិ​វិញ​ម្តង ពិតជា​មិន​ងាយស្រួល​នោះ​ទេ ប្រសិនបើ​រើស​យក​ពេលវេលា ទីតាំង ចំណី និង​រយៈពេល​មិន​គ្រប់​ខែ​យក​មក​ចិញ្ចឹម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ។ តាម​រយៈ​បទ​ពិសោធន៍​ខ្លះ​ៗ របស់​ម្ចាស់​កសិដ្ឋាន​កន្ធាយ​ភ្នំ​រាប បាន​ចែករំលែក​បទ​ពិសោធន៍​របស់​លោក​ថា កន្ធាយ​ទាល់តែ​មាន​អាយុ​ចាប់ពី ២​ខែ​ឡើង​ទៅ ទើប​អាច​ងាយស្រួល​ចិញ្ចឹម អ៊ីចឹង​ពេល​ញាស់​ហើយ ក្នុង​រយៈពេល​នេះ​ត្រូវ​នៅ​ក្នុង​កសិដ្ឋាន​មិន​អាច​ទាន់​លក់​បាន​ទេ ។

លោក កែវ ផានិត និងភរិយា

លោក កែវ ផានិត បាន​រៀបរាប់​ថា «​ពី​មុន​ខ្ញុំ​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​កន្ធាយ យក​អា​កូន​តូច​ៗ មាន​អាយុ​២​អាទិត្យ​មក​ចិញ្ចឹម​មានអី​ដាក់​អស់​ៗ ។ ដល់​ពេល​ឥឡូវ ខ្ញុំ​បាន​ធ្វើ​ទាំង​ការ​ចិញ្ចឹម និង​ការ​បង្កាត់​ពូជ ។ ដូចនេះ ខ្ញុំ​រើស​តែ​កូន​កន្ធាយ​អាយុ​២​ខែ​ជាង​មក​ចែក​ជា​កូន​ពូជ​ដល់​បងប្អូន ងាយស្រួល​យក​ទៅ​ចិញ្ចឹម​ព្រោះ ចេះ​ស៊ី​ចំណី​ហើយ ។ រីឯ​ចំណី យើង​ប្រើ​សាច់​ត្រី​តូច​ៗ​ហាន់​វា​ឱ្យ​តូច​ៗ និង​មួយវិញទៀត យើង​អាច​ចិញ្ចឹម​កូន​ត្រី​តូច​ៗ​ក្នុង​ស្រះ​នឹង​ផង​ដែរ ដែល​វា​អាច​ចាប់​ស៊ី​ខ្លួន​វា​បាន ដូច​ជា ត្រី​ក្រឹម ឬ​កូន​កំពឹស​ជាដើម បូក​រួម​ជាមួយ​បន្លែ​មួយ​ចំនួន​ដែល​វា​អាច​ស៊ី​បាន​ដូច ត្រកួន និង​ក​ញ្ជែ​ត ជាដើម ប៉ុន្តែ​យើង​ក៏​ប្រើប្រាស់​ចំណី​គ្រាប់​ៗ ដូច​ចំណី​ត្រី​ផង​ដែរ​» ។

លោក​បាន​បន្ត​ថា កាលពីដើម​លោក​ចិ​ញ្ចឹ​ក្នុង​ស្រះ ប៉ុន្តែ​ពិបាក​ក្នុង​ការ​ប្រមូល​ផល ដូចនេះ​លោក​បាន​ធ្វើ​ស្រះ​ប៊េ​តុង (​ស៊ីម៉ង់​)​។ លោក​បាន​បន្ត​ថា កាលពី​ក្នុង​ឆ្នាំ ២០១៩ ដែល​លោក​ទើបតែ​ចាប់ផ្តើម​ស​កិ​ដ្ឋា​ន​ថ្មី​ៗ លោក​នៅ​មិន​ទាន់​យល់​ដឹង​ឱ្យ​ស៊ីជំរៅ​នោះ​ទេ ទើប​ធ្វើ​ឱ្យ​លោក មាន​បញ្ហា​ខ្លះ​ៗ​ផង​ដែរ​។ លោក​បន្ត​ចែក​រំ​លែង​ទៀត​ថា «​ដំបូង​ឡើយ ខ្ញុំ​មិន​ទាន់​យល់​ច្បាស់​ដូចនេះ​កូន​កន្ធាយ​របស់ខ្ញុំ​ជាង ១០០​ក្បាល​ត្រូវ​បាន​ងាប់ ដោយ​ការ​ជ្រើសរើស​ពេលវេលា​មិន​សាក​សម គឺ​ខ្ញុំ​បាន​ចាប់ផ្តើម​ក្នុង​រដូវភ្លៀង កូន​កន្ធាយ​ខ្លាច​ភ្លៀង (​ពីព្រោះ​វា​ជា​ភ្លៀងអាស៊ីត​)​។ មាន​គេ​ប្រាប់​ខ្ញុំ​ដែរ ថា​គេ​ចាប់ផ្តើម​ចិញ្ចឹម​ពី​ខែកុម្ភៈ​ទៅ​ដល់​ខែឧសភា តែ​ខ្ញុំ​ចង់​ប្រញាប់​បើក​ឱ្យ​ហើយ ទើប​វា​ទៅ​ជា​បែប​នេះ​។

ចឹ​ង​ភ្លាម​ៗ ខ្ញុំ​ចាប់ផ្តើម​ស្រាវជ្រាវ​នឹង​រៀន និង​បាន​បង់ប្រាក់​ខ្លះ​ៗ ដើម្បី​ឱ្យ​អ្នកជំនាញ​ដែល ខ្ញុំ​បាន​ទិញ​កន្ធាយ​គាត់ (​មក​ពី​ប្រទេស​វៀតណាម​) មក​បង្រៀន​យើង ហើយនឹង​រៀន​ពី youtube ផង​ដែរ​»​។ ក្នុង​ឆ្នាំ​២០១៨ រយៈពេល​មួយ​ឆ្នាំ​ពេញ លោក​បាន​សិក្សា ពី​សត្វ​កន្ធាយ​នេះ ទើប​លោក​សម្រេចចិត្ត​ធ្វើ​អាជីវកម្ម​ចិញ្ចឹមសត្វ​នេះ ក្នុង​ឆ្នាំ ២០១៩ ។

ម្ចាស់​កសិដ្ឋាន​កន្ធាយ ដែល​មាន​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​បន្ត​ថា​«​ខ្ញុំ​បាន​សិក្សា​រៀន​ពី​វា ហើយ​ពេល​នោះ​ដែរ ខ្ញុំ​ក៏​បាន​ចិញ្ចឹមសត្វ​នេះ​ជា​លក្ខណៈ​គ្រួសារ​ចិញ្ចឹម​លេង​ៗ ។ បន្ទាប់​មក​ខ្ញុំ​បាន​សម្រេចចិត្ត​ចាប់ផ្តើម​ចិញ្ចឹម ដើម្បី​ជា​អាជីវកម្ម ដោយ​ខ្ញុំ​បាន​ប្រើ​ទុន ជិត ១០០០ ដុល្លារ​ក្នុង​រៀបចំ​កន្លែង និង​ជាង ៥០០ ដុល្លារ​អា​មេ​រិ​ក​ទៀត​ជា​ទុន ដើម្បី​ទិញ​កូន​កន្ធាយ យក​មក​ចិញ្ចឹម ដោយ​ក្នុង​តំលៃ កន្ធាយ ១​ក្បាល ៤០០០​រៀល ស្មើរ​១​ដុល្លារ ដូចនេះ​ខ្ញុំ​ទិញ ៥០០​ក្បាល​។ កន្ធាយ​ខ្ញុំ​ទិញ ពូជ​ពី​ប្រទេស​វៀតណាម ដោយសារ​ពូជ​មក​ពី​ប្រទេស​ថៃ​វា​ថ្លៃ​»​។

លោក​បន្ត​ថា​បច្ចុប្បន្ន ក្នុង​មួយ​ខែ​អាច​រក​ប្រាក់​ចំណូល​បាន ៨​លាន​រៀល​ផង​ដែរ ដោយ​ក្នុង​កសិដ្ឋាន​របស់​លោក បង្កាត់​ពូជ​កន្ធាយ ដើម្បី​យក​កូន​លក់ និង​កន្ធាយ​ធំ​ៗ សម្រាប់​បរិភោគ ហើយ​លោក​ថា ប្រជាជន​ខ្លះ បើ​ទិញ​អាធំ​គាត់​យក​ទៅ​បរិភោគ ហើយ​ប្រជាជន​ភាគច្រើន​ដែល​មក​ទិញ គឺ​ទិញ​កូន ដើម្បី​យក​ទៅ​ចិញ្ចឹម​និង​លក់​បន្ត​។ សម្រាប់​ការ​លក់​យក​សាច់ ភាគច្រើន​លោក​លក់​ទៅ​ឱ្យ​ភោ​ជី​យ​ដ្ឋា​ន​។ លោ​កថា​បន្ទាប់​ពី​អ្នក​ភូមិ​ទិញ​កូន​យក​ទៅ​ចិញ្ចឹម លោក​តែងតែ​ណែនាំ និង​ប្រាប់​ពី​បច្ចេកទេស​ចិញ្ចឹម​ផង​ដែរ​។ កន្ធាយ​តូច​លោក​លក់​ជា​ក្បាល ដោយ​ក្នុង​តំលៃ​១​ក្បាល ៨០០០​រៀល និង​អ្នក​មក​ទិញ​យក​ទៅ​ចិញ្ចឹម​ម្តង​ៗ ម្នាក់​ទិញ ៥០ ក្បាល​ឡើង​ទៅ​។

រីឯ​កន្ធាយ​ធំ​លោក​លក់ ក្នុង​តំលៃ​រាយ និង​ដុំ ដោយឡែក​ក្នុង​ការ​លក់រាយ អាស្រ័យ​ទៅ​លើ​ទំងន់​១​ក្បាល ៤​ម៉ឺន ៥​ម៉ឺន និង​៦​ម៉ឺន​រៀល នេះ​សម្រាប់​អ្នក​គាត់​ទិញ​យក​ទៅ​បរិភោគ​ជា​គ្រួសារ ប៉ុន្តែ​សម្រាប់​ហ៊ា​ង លោក​លក់​ជា​គីឡូក្រាម​វិញ ព្រោះ​គាត់​យក​ជា​ប្រចាំ ដូចនេះ​លោក​លក់ ១​គីឡូ ១៣ ដុល្លារ​អា​មេ​រិ​ក​។ លោក​បន្ថែម​ថា «​ទើបតែ​ក្នុង​ឆ្នាំ ២០២០​នេះ​ទេ ដែល​លោក​មាន​អ្នក​ស្គាល់​ច្រើន ក៏​ព្រោះ​លោក​បង្កើត​ផេ​ក ក្នុង​ការ​លក់ ការ​លក់​របស់​លោក​មាន​សភាព​ធម្មតា ដោយ​កា​រក​ម្ម៉​ង់​ទិញ​ពី​ហ៊ា​ង​នៅ​តែ​បន្ត គ្រាន់តែ​ក្នុង​ស​ប្តា​ហ៍​មុន មិនសូវ​មាន​អ្នក​ចូល​ក្នុង​ហ៊ា​ង ព្រោះ​គេ​ដើរ​កំសាន្ត​អស់​»​។

សូម​ជំរាប​ផង​ដែរ​ថា បច្ចុប្បន្ន​កសិដ្ឋាន​មាន ទីតាំង​នៅ​ភូមិ​កន្លែង​គល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ​។ លោក​មាន អាង​ដែល​ធ្វើ​ពី​ស៊ីម៉ង់ ចំនួន ២ និង​កន្លែង​ញាស់​និង​ដាក់​កូន​តូច​ៗ​របស់​សត្វ​កន្ធាយ ដោយ​ប្រើប្រាស់​ដី កន្លះ​ហិតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ