ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​របស់​ប្រធានាធិបតី​ប្រេ​ស៊ី​ល ពេល​នេះ​រក​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ កូនប្រុស​ច្បង​របស់​លោក​ប្រធានាធិបតី Jair Bolsonaro គឺ​លោក Flávio Bolsonaro បាន​ធ្វើតេស្ត​វិជ្ជមាន​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩…

ប្រេ​ស៊ី​ល ៖ កូនប្រុស​ច្បង​របស់​លោក​ប្រធានាធិបតី Jair Bolsonaro គឺ​លោក Flávio Bolsonaro បាន​ធ្វើតេស្ត​វិជ្ជមាន​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃនេះ​។ នេះ​បើ​យោង​តាម​មន្ត្រី​សារព័ត៌មាន​របស់​លោក​។

លោក Flávio ដែល​ជា​សមាជិក​ព្រឹទ្ធសភា Rio de Janeiro ផង​ដែរ​នោះ មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ ហើយ​ពេល​នេះ​កំពុង​តែ​ធ្វើការ​នៅផ្ទះ​។

កូនប្រុស​របស់​ប្រធានាធិបតី​រូប​នេះ កំពុង​ប្រើ​ថ្នាំ​គ្រុនចាញ់ Hydroxychloroquine ដើម្បី​ព្យា​បាល​។ ប្រធានាធិបតី Bolsonaro បាន​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​ថ្នាំ​នេះ បើ​ទោះបីជា​មានការ​លើក​ឡើង​ថា គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​កូ​វី​ដ​ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ប្រធានាធិបតី បាន​ធ្វើតេស្ត​វិជ្ជមាន​ថា​មាន​ជំងឺ​កូ​វី​ដ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​។ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា លោក​បាន​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម Twitter ថា​លោក​បាន​ធ្វើតេស្ត​អវិជ្ជមាន និង​ជា​សះស្បើយ​ពី​ជំងឺ​ជា​ស្ថាពរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ