ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ​ថា ហ្វេ​ស​ប៊ុ​ក​ត្រូវ​តែ​គោរព​ច្បាប់​របស់​ថៃ

3 ឆ្នាំ មុន

ថៃ ៖ នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា (Prayuth Chan-o-cha) និង​បណ្តា​រដ្ឋមន្ត្រី​របស់​លោក បាន​រក្សា​ជំហរ​យ៉ាង​រឹង​មាំ កាលពី​ថ្ងៃ​អង្គា​រ៍…

ថៃ ៖ នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា (Prayuth Chan-o-cha) និង​បណ្តា​រដ្ឋមន្ត្រី​របស់​លោក បាន​រក្សា​ជំហរ​យ៉ាង​រឹង​មាំ កាលពី​ថ្ងៃ​អង្គា​រ៍ ក្នុង​ការ​ទាមទារ​ឱ្យ​ហ្វេ​ស​ប៊ុ​ក​គោរព​ច្បាប់​ថៃ នៅ​ពេល​ដែល​រដ្ឋាភិបាល​ស្នើ​សុំ​ឱ្យ​មានការ​រឹតត្បិត​ការ​ចូល​ប្រើ​គណនី​មួយ​ចំនួន​។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​របស់​ហ្វេ​ស​ប៊ុ​ក​ក្នុង​ការ​ចាត់វិធានការ​តាម​ច្បាប់​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​រដ្ឋាភិបាល ដែល​ចង់ឱ្យ​ហ្វេ​ស​ប៊ុ​ក​រឹតត្បិត​ការ​ប្រើប្រាស់​សារ​បង្ហោះ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​។ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ បាន​មាន​ប្រសាសន៍​ថា ភាគី​ទាំងអស់​ត្រូវ​តែ​គោរព​ច្បាប់​របស់​ប្រទេស​ថៃ​។

លោក​បាន​លើកយក​ផេ​ក (Page) លើ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Royalist Marketplace និង​ឈ្មោះ​អ្នក​នៅ​ពីក្រោយ​ការ​គ្រប់គ្រង​ផេ​ក​នេះ គឺ Somsak and Pavin​។ លោក​យល់​ថា វា​ជា​លោក Somsak Jeamteerasakul ដែល​ជា​អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Thammasat ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បន្ទាប់​ពី​ការ​រត់គេច​ពី​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​នៅ​ប្រទេស​ថៃ និង​លោក Pavin Chatchavalpongpun ដែល​ជា​និស្សិត​សាកលវិទ្យាល័យ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។

លោកនាយក​រដ្ឋមន្ត្រី​ថា ៖ «​អ្នកដឹង​ថា ពួក​គេ​ជា​នរណា និង​នៅ​កន្លែង​ណា​។ តើ​ពួក​គេ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​ប្រទេស​របស់​យើង​ដែរ​ឬទេ? បើ​ទោះបីជា​មានរឿង​អី​កើតឡើង​នៅ​ប្រទេស​យើង ក៏​ពួក​គេ​មិន​ប៉ះពាល់​ដែរ​។ បញ្ហា​គឺ​នៅ​ប្រទេស​យើង​។ សកម្មភាព​របស់​ផេ​ក​ទាំង​នោះ គឺ​ប៉ះពាល់​ដល់​ច្បាប់​ថៃ​។ ខ្ញុំ​មិន​ប្រើ​អំណាច​ផ្តាច់​ការ​ណា ដែល​ត្រូវ​ទៅ​បិទ​ពួក​គេ​ឡើយ​។ វា​អាស្រ័យ​លើ​បទបញ្ជា​របស់​តុលាការ​។ យើង​បញ្ជាក់​ថា យើង​កំពុង​អនុវត្ត​ស្រប​តាម​ច្បាប់​របស់​ថៃ​»​។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សង្គម លោក Buddhipongse Punnakanta បាន​និយាយ​ថា ក្រសួង​របស់​លោក​បាន​ចេញ​សេចក្តី​បង្គាប់​របស់​តុលាការ ក្នុង​ការ​ស្វែងរក​ការ​ដកហូត​ការ​បង្ហោះ​ខុសច្បាប់​ក្នុង​រយៈពេល ១៥​ថ្ងៃ​។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​មិន​ព្រងើយកន្តើយ​ចំពោះ​ការ​រំលោភច្បាប់​ទេ​។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​យើង​ចាត់វិធានការ​ប្រឆាំង​នឹង​ម្ចាស់​សារ​បង្ហោះ ដែល​មិន​គោរព​តាម​បទបញ្ជា​របស់​តុលាការ​ថៃ​»​។

លោក​បាន​និយាយ​ថា ហ្វេ​ស​ប៊ុ​កបាន​លុប​ចោលការ​បង្ហោះ​មួយ​ចំនួន​នៅ​លើ​ទំព័រ​ក្រុម​របស់​លោក Parvin ពីព្រោះ​តុលាការ​បាន​រក​ឃើញ​ថា ពួក​គេ​ខុសច្បាប់ ហើយ​ដូច្នេះ​ក្រសួង​មិន​បាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​ហ្វេ​ស​ប៊ុ​ក​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ