ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​សម្រាលកូន​ដំបូង​ទៅ​ហើយ តែ​អែន​ជី លេងខ្លួន​ឡើង​ខ្ញង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​បាន​កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​ដោយ​ប្រើ​ជីវិត​បែប​សាម​ញ្ញា​ៗ អ្នក​នាង​អែន​ជី បាន​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់ ពី​រូប​សម្រស់​របស់​នាង​ថា នៅ​តែ​ក្មេង និង​ស្រស់​ស្អាត​ប្លែក​យ៉ាង​ខ្លាំង ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​បាន​កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​ដោយ​ប្រើ​ជីវិត​បែប​សាម​ញ្ញា​ៗ អ្នក​នាង​អែន​ជី បាន​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់ ពី​រូប​សម្រស់​របស់​នាង​ថា នៅ​តែ​ក្មេង និង​ស្រស់​ស្អាត​ប្លែក​យ៉ាង​ខ្លាំង ។

បើ​យោង​តាម​បង្ហោះ​របស់​អតីត​តារាចម្រៀង​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​សល់​តែ​រយៈពេល​១​ខែ​ទៀត រូប​នាង​នឹង​សម្រាលកូន​ប្រុស​ដំបូង​ដែល​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​នាង និង​ស្វាមី ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ គឺ​សម្រស់​របស់​អ្នក​នាង​ដែល​កំពុង​ពរ​ពោះ​រូប​នេះ គឺ​នៅ​តែ​ខ្ញង់ និង​ស្រស់​ស្អាត​ខ្លាំង ។

ជា​ការ​ពិត​ណាស់ ប្រហែលជា​អ្នក​នាង អែន​ជី ទទួល​បានការ​យកចិត្តទុកដាក់ និង​ការ​ថ្នាក់ថ្នម​ពី​ស្វាមី​ដែល​ចាំ​ផ្គាប់ផ្គន់​គ្រប់​បែប​យ៉ាង មិន​ដែល​ឲ្យ​អាក់អន់ចិត្ត​ឡើយ ដែល​ជា​ហេតុ​ធ្វើ​អោយ​រូប​នាង​មាន សុខភាព​ល្អ ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ជា​ពិសេស​ការ​ទទួល​បាន​ភាព​កក់ក្តៅ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន សម្រាប់​ការ​ត្រៀម​ទទួល​បាន​សមាជិក​ថ្មី​ដំបូង​នៅ​ក្នុង​គ្រួសារ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​តារាចម្រៀង​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ​លែង​មាន​វត្ត​មាននៅ​ក្នុង​សិល្បៈ​តទៅ​ទៀត ក៏​ប៉ុន្តែ​នាង​នៅ​តែ​មានឈ្មោះ​បោះ​សម្លេង​ជា​និច្ច តាម​រយៈ​ការ​រកស៊ី​ជំនួញ​របស់​នៅ​តាម​បណ្តាញ​សង្គម ដែល​នាង​តែងតែ​បង្ហាញ​មុខជា​និច្ច និង​នៅ​តែ​ទទួល​បានការ​គាំទ្រ​ពី​មហាជន ៕

កែសម្រួលដោយ