ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ត្រូវ​បែប​នេះ​សោះ​នៅ​ក្រោយ​ស្នេហា​ស្រី​ស្អាត មាន សូ​នី​តា និង​លោក ហ្សូ​ណូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​រូប​សម្រស់​ស្រស់​សោភា ដែល​មាន​ស្នាមញញឹម​ស្រស់ កញ្ញា មាន សូ​នី​តា ដែល​មាន​រហ័ស្ស​នាម «​រាជ​នី​ក្រមា​» បាន​ធ្វើ​អោយ​មហាជន…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​រូប​សម្រស់​ស្រស់​សោភា ដែល​មាន​ស្នាមញញឹម​ស្រស់ កញ្ញា មាន សូ​នី​តា ដែល​មាន​រហ័ស្ស​នាម «​រាជ​នី​ក្រមា​» បាន​ធ្វើ​អោយ​មហាជន អ្នកគាំទ្រ​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​មាន​ទំនាក់ទំនង​ស្នេហា​ជិត​ស្និត​ជាមួយនឹង​បុរស​សង្ហា​សាច់ដុំ​ធំ​ៗ និង​ជា​តារាចម្រៀង​មាន​ប្រជាប្រិយ​មួយ​រូប គឺ លោក ហ្សូ​ណូ ព្រោះ​អ្នក​ទាំង​ពីរ​បាន​បង្ហោះ​រូបភាព​កាន់តែ​ផ្អែមល្ហែម​យ៉ាង​ខ្លាំង តាម​រយៈ​បណ្តាញ​សង្គម​នា​ពេល​កន្លង​មកនេះ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ មាន សូ​នី​តា ថ្មី​ៗ​នេះ​បាន​បង្ហោះ​សារ​ជា​ច្រើន​បង្ហាញ​នូវ​ការ​ខូចចិត្ត​ដែល​រង់ចាំ​មនុស្ស​ម្នាក់ រហូត​នាង​ត្រូវ​ដើរ​ចេញ​ដើម្បី​ក្តី​សុខ​រៀងខ្លួន ដោយ​នាង​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​ម្នាក់​នោះ​ឡើយ ។ ក៏​ប៉ុន្តែ​ស្រាប់តែ​រាត្រី​ថ្ងៃ​ទី ២៥ សីហា ស្រាប់តែ​ស្រី​ស្អាត​រូប​នេះ​បាន​បង្ហោះ​រូបភាព​ជាមួយ​បុរស​សង្ហា​លោក ហ្សូ​ណូ ក្នុង​លក្ខណៈ​ចង់​បង្ហាញ​ការ​នាង​កំពុង​មាន​ស្នេហា ឬ​ក៏​កំពុង​ខូចចិត្ត​រឿង​ស្នេហា​ជាមួយ​តារាចម្រៀង​ប្រុស​រូប​នេះ ។

ជាក់ស្តែង ស្រី​ស្អាត មាន សូ​នី​តា មិន​ត្រឹម​បង្ហោះ​រូបថត​ជាមួយនឹង​លោក ហ្សូ​ណូ ទេ​តែ​នាង​ថែម​ទាំង​បាន​សរសេរ​សារ​យ៉ាង​មាន​អត្ថន័យ​រវាង​អ្នក​ទាំង​២​ថា «​ខឹង​គ្នា​តិចតួច​….​អាង​អី​ប្រើ​ពាក្យ​ថា​លែង​រំខាន​អ្នក​»​។

យ៉ាងណាមិញ មួយ​រយៈ​កន្លង​មក​ដែល​អ្នក​ទាំង​២ តែងតែ​ប្រើ​ពាក្យ​ផ្អែមល្ហែម និង​ប​ង្ហ​ញ​ភាព​ស្និត​ស្នាល​ទៅ​ដល់​មហាជន​អោយ​មានការ​សង្ស័យ​នា​ពេល​កន្លង​មកនេះ ពីព្រោះ​តែ​កញ្ញា មាន សូ​នី​តា និង​លោក​ហ្សូ​ណូ គ្រាន់តែ​ប្រើ​អារម្មណ៍​នៅ​ក្នុង​ខ្សែ​ភាគ​យន្ត​រឿង​ថ្មី របស់​អ្នក​ទាំង​២ ដែល​នឹង​ត្រៀម​ចេញ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​តែ​ប៉ុណ្ណោះ​។

ជា​ការ​ពិត​ណាស់ ការ​បង្ហាញ​អារម្មណ៍​យ៉ាង​ស៊ីជម្រៅ​ចំពោះ​គ្នា​បែប​នេះ​ក៏​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន​ឲ្យ​តាមដាន​នូវ​រឿងរ៉ាវ​របស់​អ្នក​ទាំង​ពីរ លុះដល់​ពេល​ខ្សែភាពយន្ត ដែល​ជា​ប្រភេទ​រឿង​សម្រាប់​ការ​អភិរក្ស​ល្ខោនខោល​មួយ​នេះ អោយ​ចេញ​មក​ល្អមើល ពីព្រោះ​តែ​នេះ​ជា​ស្នាដៃ​សហការ​គ្នា​ជា​លើក​ដំបូង​របស់​អ្នក​ទាំង​២​ផង​ដែរ​៕

កែសម្រួលដោយ