ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជនមួយសម្បុក​ដែល​រកស៊ី​តែ​លួច​ផ្លាកលេខឡាន​និងបន្លំឯក​សារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​​សីហា ឆ្នាំ​២០២០ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មួយ​ក្រុម​ចំនួន​៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ផ្លា​ក​លេខ​រថយន្ត ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​សមគំនិត​ទទួល​ផល​ចោរកម្មទៅ​កាន់​សាលាដំបូង​រាជរាជ​ធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​​សីហា ឆ្នាំ​២០២០ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មួយ​ក្រុម​ចំនួន​៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ផ្លា​ក​លេខ​រថយន្ត ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​សមគំនិត​ទទួល​ផល​ចោរកម្មទៅ​កាន់​សាលាដំបូង​រាជរាជ​ធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។ ជនសង្ស័យ​ទាំង​៦​នាក់​គឺ​៖

១-​ឈ្មោះ ឆេ​ង ភិ​រម្យ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រីរាជការ​(​ម្ចាស់​រថយន្ត Luxue Rx 400H ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AY-9021 ។
២-​ឈ្មោះ ផុ​ន រ័​ត្ន​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នក​គួ​ក​ជេរ​រថយន្ត ។ វត្ថុ​តាង​ដកហូត​រួម​មាន រថយន្ត​មា​៉​ក Leuxe Rx400H ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-9021 ។
៣-​ឈ្មោះ ខាត់ វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។
៤-​ឈ្មោះ ពៅ សេដ្ឋា​រ័​ត្ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បុរី​ពិភព​ថ្មី ផ្ទះ​លេខ​A៣៩ ផ្លូវ​លេខ​៨ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែ​ខ​សុខ ។
៥-​ឈ្មោះ រ៉ា ជាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​មល សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ​លក់​រថយន្ត ។
៦-​ឈ្មោះ ជួប វុ​ត្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ​លក់​រថយន្ត ។ឮ

បើ​តាម​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគ​បាល​ខណ្ឌដូនពេញ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ ដែល​បាត់​ស្លាក​លេខ​រថយន្ត ភ្នំពេញ​2AY-9021 ហើយ​បាន​រក​ឃើញ​ពាក់​នៅ​លើ​រថយន្ត​ម៉ាក Lexus RX400H ពណ៌​ស ។

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង បាន​ចុះ​សហការ​ធ្វើការ​ស្រាវជ្រាវ ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ មាន​ទាំង​អ្នក​លួច អ្នក​លក់ អ្នក​ទទួល​ទិញ​ផ្លា​ក​លេខ​រថយន្ត រហូត​ដល់​៦​នាក់ ពោល​គឺ​មួយ​ចង្កោម​តែ​ម្តង ជាប់​ពាក់ព័ន្ធ​ករណី​លួច​ស្លាក​លេខ​រថយន្ត ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​សមគំនិត​ទទួល​ផល​ចោរកម្ម ។លោក​អធិការ​បាន​បន្ថែម​ថា ដោយ​មានការ​ស្រាវជ្រាវ​ស៊ើបអង្កេត ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន ។

ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ដំបូង​រួម​មាន​៖ ទី​១-​ឈ្មោះ ឆេ​ង ភិ​រម្យ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រីរាជការ (​ម្ចាស់​រថយន្ត Luxue Rx 400H ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AY-9021 (​គ្មាន​សារធាតុ​ញៀន​) ។ទី​២-​ឈ្មោះ ផុ​ន រ័​ត្ន​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នក​គួ​ក​ជេរ​រថយន្ត ។ វត្ថុ​តាង​ដកហូត​រួម​មាន រថយន្ត​មា​៉​ក Leuxe Rx400H ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AY-9021 ។ លោក​អធិការ​បាន​បញ្ជាក់​ថា លុះដល់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​ៈ​០០ កម្លាំង​សមត្ថ​កិ​បាន​បើក​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែម​ទៀត នៅ​ចំណុច​ក្រោយ​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​៊​ន ផ្លូវ​លេខ​១៦៩ ភូមិ​៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ

ជនសង្ស័យ​ទាំង​២​នាក់ ដែល​មានឈ្មោះ​រួម​មាន​៖
ទី​១-​ឈ្មោះ ខាត់ វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​បុរី​កីឡា សង្កាត់​វាល​វង្ស ខណ្ឌ​៧​មក​រា (​គ្មាន​សារធាតុ​ញៀន​)
ទី​២-​ឈ្មោះ ពៅ សេដ្ឋា​រ័​ត្ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បុរី​ពិភព​ថ្មី ផ្ទះ​លេខ​A៣៩ ផ្លូវ​លេខ​៨ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែ​ខ​សុខ (​គ្មាន​សារធាតុ​ញៀន​) ។ សម្ភារ​ដកហូត​រួម​មាន​រថយន្ត​ម៉ាក Luxus ពណ៌​ស ១​គ្រឿង គ្មាន​ផ្លា​ក​លេខ រថយន្ត​មា​៉​ក TOYOTA HIGHLANDER ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AN-6778 មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ​សម្គាល់​យានយន្ត ភ្នំពេញ 2BE-4015 មួយគូ (​មិន​ប្រក្រតី​) ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​៣​សន្លឹក និង​សន្លឹក​បង់ពន្ធ​ប្រចាំឆ្នាំ មួយ​សន្លឹក ។

លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ បាន​គូសបញ្ជាក់​ថា ក្រោយ​ពី​ប្រើប្រាស់​វិធានការ​ជំនាញ​យក​ចម្លើយ​មក​ដល់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​ៈ​០០ កម្លាំង​អធិការដ្ឋាន​ប៉ុស្តិ៍ បាន​បើក​ការ​ស្រាវជ្រាវ​បន្ត​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត នៅ​ចំណុច​ផ្លូវ R6 ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន​ទី​១-​ឈ្មោះ រ៉ា ជាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ មុខរបរ​លក់​រថយន្ត (​គ្មាន​សារធាតុ​ញៀន​) និង​ទី​៦-​ឈ្មោះ ជួប វុ​ត្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ​លក់​រថយន្ត (​គ្មាន​សារធាតុ​ញៀន​) ។

វត្ថុ​តាង​ដកហូត​រួម​មាន​៖
ទី​១-​រថយន្ត​មា​៉​ក Luxus ពណ៌​ស ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ 022-8441
ទី​២-​ផ្លា​ក​លេខ​រថយន្ត ភ្នំពេញ 2BG-4682 (​មិន​ប្រក្រតី​)
ទី​៣-​ម៉ាស៊ីន​បាញ់ថ្នាំ បំពង់ខ្យល់
ទី​៤-​ទឹក​ថ្នាំ​ពណ៌​ខៀវ​-​ស​ចំនួន​២​កំប៉ុង
ទី​៥-​ថ្នាំ​បាញ់​រលោង​១​កំប៉ុង
ទី​៦-​កូនសោ​សម្រាប់​ធ្វើ​ផ្លា​ក​លេខ​កែ​ច្នែ​មួយ​ចំនួន
ទី​៧-​ម៉ាស៊ីន​ស្វាន ១​គ្រឿង និង​ទី​៨-​ម៉ាស៊ីន​ផ្លុំ​សក់​ចំនួន​២​គ្រឿង សម្រាប់​ផ្លុំ​ថ្នាំ​ឱ្យ​ឆាប់​ស្ងួត ៕

អត្ថបទសរសេរ ដោយ