ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! ចិន​៤​នាក់ធ្វើសកម្មភាព​​គាស់​ទ្វា​រ​ឡាន​ដឹកស្រូវ​ទាំងថ្ងៃត្រង់​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជនជាតិ​ចិន​២​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្វាយ​អ​ន្ទ​រ​ក្របួច​បាន បន្ទាប់​ពី​ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព លួច​គាស់​ទ្វា​រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង បំណង​លួច​លុយ​ក្នុង​រថយន្ត តែ​មិន​បាន​សម្រេច​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និ​ង​៧​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ សីហា នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​…

ខេត្ត​ព្រៃវែង ៖ ជនជាតិ​ចិន​២​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្វាយ​អ​ន្ទ​រ​ក្របួច​បាន បន្ទាប់​ពី​ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព លួច​គាស់​ទ្វា​រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង បំណង​លួច​លុយ​ក្នុង​រថយន្ត តែ​មិន​បាន​សម្រេច​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និ​ង​៧​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ សីហា នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ ស្ថិត​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​​ស្វាយអន្ទរ ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

សមត្ថកិច្ច​ស្រុក​ស្វាយ​អ​ន្ទ​រ​បានអោយ​ដឹង​ថា ហេតុការណ៍​ភ្ញាក់ផ្អើល និង​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​ទាំង​២​នាក់​នេះ គឺ​ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​បានឃើញ​ពួក​គេ​មាន​គ្នា​៤​នាក់​កំពុង​តែ​ធ្វើ​សកម្មភាព​គាស់​ទ្វា​ឡាន​ដឹកស្រូវ បំ​រុង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ឡាន ហើយ​ក៏​ស្រែក​ឆោឡោ​ឡើង និង​បាន​ប្តឹង​ដល់​សមត្ថកិច្ច ។

តាម​ប្រភព​ដដែលបានបន្ត​ថា ភ្លាមៗ​នោះ ​លោក អ៊ុ​ង ផា​ន អធិការ​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ដឹកនាំ​កម្លាំង​ដេញ​ព័ទ្ធ​ស្ទាក់​ចាប់​ជនសង្ស័យ​ភ្លាម ​ចំណែក​ក្រុម​ជនសង្ស័យ ពេល​មាន​អ្នកស្រុក​ផ្អើល​ឆោឡោ ក៏​នាំ​គ្នា​គេចខ្លួន​ ដោយ​ជិះ​ម៉ូតូ​២​គ្រឿង​(ម៉ូតូ​១​គ្រឿងជិះគ្នា​​២​នាក់​) ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គេច​ទៅ​ទិស​ខាងលិច និង​​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សង់ ធុន​​សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ​​ CI-9767 ជិះ​ចូល​ផ្សារ​ឈូក​មាស ។

តាម​ប្រភពដដែលបានបន្ត​ថា ​នៅ​ពេល​ឃើញ​សមត្ថកិច្ច​តាម​ពីក្រោយ ធ្វើឱ្យជនសង្ស័យ​ភ័យ​ស្លន់ស្លោ ហើយ​បាន​ជិះ​ម៉ូតូគេច​បន្ត​រហូត​ដល់​ប៉ុស្តិ៍​នគរបាល​ព្រៃខ្លា ក៏​បាន​បត់​ក្រោយមក​បុក​ចំ​ពីមុខ​រថយន្ត​របស់​លោក​អធិការ​ខណ​:​ពេល​ដែល​លោក​អធិការ​កំពុង​ដេញ​តាម​ពីក្រោយ បណ្តាល​អោយ​រថយន្ត​លោក​អធិការ រង​ការ​ខូចខាត​យ៉ាងដំណំ នឹង​បាន​បណ្តាល​អោយ​ជនសង្ស័យ​ម្នាក់​រង​របួស​បាក់​ភ្លៅ​។

លោក អ៊ុ​ង ផា​ន អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ​បានអោយ​ដឹងបន្ត​​ថា ​ជនសង្ស័យ​ទាំង​ពី​នាក់​នោះ​ជា​ជនជាតិ​ចិន ​ម្នាក់​ឈ្មោះ ជិ​ញ ឈាវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​កំណើត​នៅ​ភូមិ កាន​ថា​ង ឃុំ ធី​ង ធ័ន ស្រុក លាវ​ជាំ​ង ខេត្ត​គង់​ស៊ី ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ​និង​ម្នាក់ទៀត​​ឈ្មោះ ធាន ឈួ​យ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មាន​ទី​កំណើត​នៅ​ភូមិ ផា​ន សឿ ឃុំ ជី​ង​ធ័ន ស្រុក លាវ​ជាំ​ង ខេត្ត​គង់​ស៊ី រង​របួស​បាក់​ភ្លៅ​ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តព្រៃវែង​។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នឹង​កសាង​សុំ​ណុំ​រឿង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ហើយ​ក៏​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​២​នាក់​ទៀត​ដែល​ជា​បក្សពួក​កំពុងគេចខ្លួន ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជា​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ