ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរចាញ់កម្លាំងលុយដុល្លារអាមេរិក អឺរ៉ូ និង ដុល្លារអូស្ត្រាលី !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានបង្ហាញពីកម្លាំងចុះ ខ្សោយជាងប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ និងដុល្លារអូស្ត្រាលី នេះបើធៀបកាលពីថ្ងៃម្សិល មិញ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានបង្ហាញពីកម្លាំងចុះ ខ្សោយជាងប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ និងដុល្លារអូស្ត្រាលី នេះបើធៀបកាលពីថ្ងៃម្សិល មិញ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៦ខែសីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេង អត្រាប្តូរប្រាក់ដុល្លារអាមេរិកមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរ ដោយ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៩ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ១ដុល្លារ ស្មើនឹង ៤០៩៨ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់អឺរ៉ូ ថ្ងៃនេះក៏មានប្រៀបជាងប្រាក់រៀលខ្មែរដែរ ដែល ១អឺរ៉ូ ទិញ ចូលរហូតដល់ ៤៨៥២ រៀល លក់ចេញ ៤៩០១ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ត្រឹមតែ ៤៨៣០ រៀល និងលក់ចេញតែ ៤៨៧៨ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរប្រាក់ដុល្លារអូស្ត្រាលីក៏បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនជាងប្រាក់រៀលខ្មែរដែរ ដោយ ១ដុល្លារអូស្ត្រាលី ទិញចូលរហូតដល់ ២៩៥៣ រៀល លក់ចេញ ២៩៨២ ដែល កាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៣៣ រៀល និងលក់ចេញតែ ២៩៦២ រៀល ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ