ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ចាន់​ស្រី​មុំ បង្ហាញ​ស្នាដៃ​ថ្មី​ក្នុង​ភាពយន្ត​មួយ​ទុកជា​អនុស្សាវរីយ៍​មុន​នឹង​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ស្រស់​សោភា​ដែល​នៅ​តែ​មាន​ប្រជាប្រិយភាព បើ​ទោះបីជា​មាន​ស្វាមី និង​កូន​រួច​មក​ហើយ​ក្តី ក៏​អ្នក​នាង គង់ ចាន់​ស្រី​មុំ នៅ​តែ​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​មហាជន​ជា​ច្រើន តាម​រយៈ​ការ​ថត​ផ្សព្វផ្សាយ​ផលិតផល​នានា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ស្រស់​សោភា​ដែល​នៅ​តែ​មាន​ប្រជាប្រិយភាព បើ​ទោះបីជា​មាន​ស្វាមី និង​កូន​រួច​មក​ហើយ​ក្តី ក៏​អ្នក​នាង គង់ ចាន់​ស្រី​មុំ នៅ​តែ​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​មហាជន​ជា​ច្រើន តាម​រយៈ​ការ​ថត​ផ្សព្វផ្សាយ​ផលិតផល​នានា ក៏​ដូច​ជា​ពិធី​ការិនី​ជាដើម ។

ដោយ​សន្ទុះ​ការ​គាំទ្រ​កាន់តែ​មាន​ប្រជាប្រិយ​កើន​ឡើងជា​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ពេល​នេះ​អ្នក​នាង គង់ ចាន់​ស្រី​មុំ អាច​ឈាន​ដល់​ការ​ចូលរួម​សម្តែង​ភាគ​យន្ត​ខ្នាត​ខ្លី​មួយ សម្រាប់​ជា​ចំណី​អារម្មណ៍​ថ្មី​មួយ សម្រាប់​មហាជន អ្នកគាំទ្រ ពីព្រោះ​តែ​តារា​ស្រី​រូប​នេះ​ខកខាន​សម្តែង​ភាគ​យន្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

យ៉ាងណាមិញ ស្នាដៃ​នៅ​ក្នុង​ភាគ​យន្ត​រឿង​មួយ​នេះ​ក៏​ជា​ស្នាដៃ​ចុង​ក្រោយ​សម្រាប់​រូប​នាង​ផ្ទាល់​នៅ​ក្នុងឆ្នាំនេះ សម្រាប់​ទុកជា​កម្រង​អនុស្សាវរីយ៍​មួយ​សម្រាប់​មហាជន និង​អ្នកគាំទ្រ​របស់​នាង​កន្លង​មកនេះ ពីព្រោះ​តែ​រូប​នាង​នឹង​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ធំ​សម្រាប់​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​នាង​ផង​ដែរ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាង​គង់ ចាន់​ស្រី​មុំ​តាម​រយៈ​បណ្តាញ​សង្គម Instagram​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​ថត​រឿងលើក​នេះ មហាជន​មិន​ទាន់​បានដឹង​នៅឡើយ​នោះ​ទេ​ថា ជា​ប្រភេទ​សាច់​រឿង​បែប​ណា​នោះ ពីព្រោះ​អ្នក​នាង គង់ ចាន់​ស្រី ចង់​ញញ្ញាក់​អារម្មណ៍​ទៅ​ដល់​អ្នកគាំទ្រ ដែល​តែងតែ​រង់ចាំ​ការ​សម្តែង​ភាពយន្ត​រឿង​របស់​នាង​ផ្ទាល់ ៕

កែសម្រួលដោយ