ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រះ​ទឹក​​តម្លៃ​២ម៉ឺន​ដុល្លារ​ ត្រូវ​អ្នក​ភូមិ​រារាំង​អ្នកទិញ​មិន​​ឱ្យចាក់​ដី​​លុប

3 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ ស្រះ​ទឹក​មួយ​កន្លែង​នៅ​ភូមិ​អង្កោល​ ឃុំ​អង្កោល ​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​​​ កាលពី​ព្រឹក​ថ្ងៃ​ទី២៥ ​សីហា​ ត្រូវ​បាន​អ្នក​ភូមិ​មក​ឈរ​រារាំង​មិន​អោយ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​ និង​មាន​រថយន្ត​ដឹក​ដី​បន្ត​ចូល​មក​ចាក់​លុប​ស្រះ​ទឹក​ដ៏​ធំ​មួយ​នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​អ​ង្គោ​ល​…

ខេត្តកែប ៖ ស្រះ​ទឹក​មួយ​កន្លែង​នៅ​ភូមិ​អង្កោល​ ឃុំ​អង្កោល ​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​​​ កាលពី​ព្រឹក​ថ្ងៃ​ទី២៥ ​សីហា​ ត្រូវ​បាន​អ្នក​ភូមិ​មក​ឈរ​រារាំង​មិន​អោយ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​ និង​មាន​រថយន្ត​ដឹក​ដី​បន្ត​ចូល​មក​ចាក់​លុប​ស្រះ​ទឹក​ដ៏​ធំ​មួយ​នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​អ​ង្គោ​ល​ ។​

នៅ​ពេល​អ្នក​ភូមិ​ចេញ​មក​ហាមឃាត់​គ្រឿងចក្រ​ មិន​ឱ្យ​ចាក់​លុប​ស្រះ​ទឹក​នោះ ក៏​​មាន​​ជម្លោះកើតឡើង ​រវាង​អ្នកទិញ​និង​អ្នក​ភូមិ​ ហាក់ដូចជា​មានការ​តឹង​មាត់​ដាក់​គ្នា​ប្រុង​​កើត​អំពើ​ហិង្សា​ តែ​មិន​បានឃើញ​អាជ្ញាធរ​ឃុំ​ស្រុក​ មក​ជួយ​អន្តរាគមន៍​បញ្ចា​ប់​ភាគី​ទាំង​សងខាង​ទេ​។

​ចំណែក​អ្នកទិញ​បន្ត​ពី​អ្នក​ផ្សេង​បាន​និយាយ​ថា​ ខ្លួន​ជា​អ្នកទិញ​បន្ត​ពី​គេ​ក្នុង​តម្លៃ​២ម៉ឺន​ដុល្លារ​សហរដ្ឋ ។ អ្នកទិញ​ស្រះ​ទឹកបាន​បង្ហាញ​ឯកសារ​ក្នុង​ឆាំ្ន​1994-​ហើយ​កាលនោះ​ដាក់​ថា​ភូមិ​អង្កោល​ឃុំ​ភ្នំ​លាវ​ទី​2​ស្រុក​កំពង់ត្រាច​។​ឯកសារ​នោះ​វា​ខុស​ពី​បច្ចុប្បន្ន​នេះ​ភូមិ​អង្កោល​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​

ដោយសារ​​តែ​ច្របូកច្របល់​ឯកសារ​បែប​នេះ​ហើយ​ទើប​អ្នក​ភូមិ​ថា ​ឯកសារ​ទិញ​លក់​នេះ​ជា​ឯកសារ​មិន​ពិតប្រាកដ​។ ​ស្ត្រី​ជំនា​ស់ម្នាក់​ឈ្មោះ​ជួន​ហា​យ​អាយុ​68​ឆាំ្ន​និយាយ​ក្នុង​សម្ដី​ដើម​ថា​ពី​មុន​មក​អ្នកទិញ​ដី​ស្រះ​ទឹក​នេះ​ជា​ដី​របស់​គាត់​ហើយ​ប្អូនថ្លៃ​របស់​គាត់​ជា​អ្នកទិញ​កាលនោះ​និយាយ​គ្នា​ថា​លក់​ត្រឹមតែ​អាច​ដី​ទេ​-​កាល​ណេះ​គេ​ទិញ​ដីខ្សាច់​យក​ទៅ​ចាក់​ស្រែ​ផ​លឹ​ត​អំបិល​។

​តាំងពី​ពេល​នោះ​មក​អ្នក​ភូមិក៍​ដូច​ជា​រូប​គាត់​ចេះ​តែ​នាំ​គ្នា​យក​ទឹកស្រះ​នៅ​កណ្ដាល​ភូមិ​ប្រើ​រហូត​ស្រាប់តែ​ឆាំ្ន​2020​នេះ​មាន​អ្នក​ផ្សេង​ដឹក​ដី​យក​មក​ចាក់​លប់​ទើប​មានការ​តវ៉ា​មិន​អោយ​ចាក់​លប់​ព្រោះ​អ្នកស្រុក​នៅ​ក្នុងភូមិ​នេះ​ខ្សត់​ទឹកសាប​ប្រើ​ណាស់​តែបើ​ទឹកសមុទ្រ​ជោ​នា​ជ​សំបូរ​ទៅ​វិញ​ ព្រោះ​នៅ​ជិត​សមុទ្រ​។​

លោកស្រី​គឹ​ម ​ច​ន្នី​ អភិបាល​នៃ​គណៈអភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​កោះសន្តិភាព​​ដឹង​ដែរ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា​​ ថា ​ការ​កើត​ជម្លោះ​ស្រះ​ទឹក​រវាង​អ្នក​លក់​និង​អ្នកទិញ​បន្ត​ខាង​ឃុំ​ជា​អ្នក​ដោះស្រាយ ​។​ លោកស្រី​គឹ​ម​ ច​ន្នី​និយាយ​ថា ​មិនមែន​លក់​ស្រះ​ទេ ​តាម​ពិត​ពលរដ្ឋ​រូប​នោះ​ គាត់​បាន​លក់​ដីស្រែ​ទៅឱ្យ​គេ​ទេ តែ​ពេល​គេ​ជីកដី​ខ្សាច់​ យក​ទៅ​ចាក់​ក្នុង​ស្រែអំបិល​ទៅ​ក្លាយជា​កន្លែង​ស្រះ​ទឹក​ ។

អត្ថបទសរសេរ ដោយ