ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ដ៏ល្បី ព្រាប សុវត្ថិ ប្រាប់​​មូល​ហេតុ​ពិត​ដែល​លា​ទ្រនំ​ចាស់​ចូល​​ទ្រនំ​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ បាន​បង្ហាញ​មូលហេតុ​ពិត ក៏​ដូច​ជា​ចំណុច​សំខាន់​ៗ​ជា​ច្រើន បន្ទាប់​ពី​លោក​បាន​ឈាន​ជើង​ចូល​ក្នុង​ផលិតកម្ម​ថ្មី​មួយ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ បាន​បង្ហាញ​មូលហេតុ​ពិត ក៏​ដូច​ជា​ចំណុច​សំខាន់​ៗ​ជា​ច្រើន បន្ទាប់​ពី​លោក​បាន​ឈាន​ជើង​ចូល​ក្នុង​ផលិតកម្ម​ថ្មី​មួយ ។

ការ​បង្ហាញ​ហេតុផល​ទាំង​អស់នេះ គឺ​ក្នុង​ឱកាស​ដែល​ផលិតកម្ម​ថ្មី បាន​ធ្វើ​ពិធី​បង្ហាញមុខ​តារាចម្រៀង ព្រាប សុវត្ថិ ជា​ផ្លូវការ​នា​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ Gardan City ជិត​វិមាន​ឈ្នះ​ឈ្នះ​។

នា​ពិធី​នោះ លោក ព្រាប សុវត្ថិ បាន​លើក​បញ្ជាក់​នូវ​ហេតុផល​ជា​ច្រើន​ជូន​មហាជន ប្រកបដោយ​ស្នាមញញឹម​គួរ​អោយ​ចូល​ចិត្ត លោក​ថា ២៣​ឆ្នាំ​ប្រហែលជា​គ្មាន​អ្នក​ណា​មក​ធ្វើការ​បែប​នេះ​ទេ​។ ការ​ចាកចេញ គឺ​មិនមែន​ដោយសារ​ហេតុផល​ជម្លោះ​អ្វី​ជាមួយ​អ្នក​ណា​ទេ​។ លោក​មិនមែន​ជា​មនុស្ស​ចូល​ចិត្ត​អ៉ឹ​ចឹ​ង​ទេ​! ការ​លា​នេះ លា​ដោយ​ញញឹម យើង​បែក​ដោយ​មើលឃើញ​គ្នា ហើយ​២៣​ឆ្នាំ​យើង​គ្មាន​អ្វី​ដែល​ត្រូវ​ប៉ែង​គ្នា មាន​តែ​ពាក្យ​ថា​ជោគជ័យ​ៗ​។

លោក​ថា តាំងពី​ឆ្នាំ​១៩៩៧ មក​ដល់​ឆ្នាំ​២០២០​នេះ ជា​អនុស្សាវរីយ៍​មួយ​ដ៏​សែន​ល្អ​។ ទៅ​ទីណា កន្លែង​ណា ក៏​ពុក​ម៉ែ​បងប្អូន​នៅ​តែ​បាន​ទទួល​ស្តាប់​សំឡេង​លោក​ដដែល​។ ជា​ពិសេស លោក​ចង់​ផ្លាស់​ប្តូរ​ការងារ ដោយ​កន្លែង​ថ្មី​មាន​ផែនការ​ត្រូវ​ចំ​ចិត្ត​របស់​លោក ដើម្បី​សិល្បៈ​។

លោក​បន្ត​ទៀត​ថា ករណី​មាន​ផែនការ បង្ហាញ​វប្បធម៌​ខ្មែរ ចម្រៀង​ខ្មែរ នៅ​លើ​ប្រទេស​អាស៊ាន ដែល​លោក​ធ្លាប់​ចូលរួម​។ បែប​នេះ យើង​អ្នកសិល្បៈ​ត្រូវ​តែ​ខំ ហើយ​ធ្វើការ​បំផុស​ឱ្យ​ជាតិ​សាសន៍​ផ្សេង​ៗ​បាន​មើលឃើញ​ពី​ការ​ព្យាយាម​របស់​កម្ពុជា​យើង ដើម្បី​ឱ្យ​កាន់តែ​មាន​គេ​ស្គាល់​។

បន្ថែម​ពី​នេះ លោក​លើក​មក​ទៀត​ថា មិន​បាន​គិត​ដោះ​ដូរ​ជាមួយ​ទឹកប្រាក់​៣០​ម៉ឺន​ដុល្លារ ចាក​ចេញពី​មូលដ្ឋាន​ចាស់ ឬ​ទាស់គំនិត​រឿង​ជាមួយ ខេមរៈ សិរីមន្ត ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ​អ្វី​នោះ​ទេ​។ អ្វី​ៗ​កើតឡើង ដោយ​ការ​រាប់អាន អ្នក​ដែល​មាន​ឆន្ទៈ​ជាមួយ​សិល្បៈ​ពិតប្រាកដ​ដែល​លោក​សប្បាយចិត្ត​រួម​ដំណើរ​ជាមួយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ