ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សម្រេចឃុំ​មន្ត្រីនគរបាល​ទាំង​៧​នាក់ អាច​លុប​ឈ្មោះ​ចេញ​ពី​​​​ក្រប​ខណ្ឌ​​?

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ​ ៖ ​ប្រភព​ពី​មន្ត្រី​តុលាការ​បាន​បង្ហើប​ប្រាប់​ កាលពីព្រឹក​ថ្ងៃ​ទី២៦ ​សីហា​ ​ថា​ ក្រុម​លោក​អធិការរង​ដ៏​ទំនើង​ដែល​ផឹកស៊ី​បាញ់បោះ​យ៉ាង​សេរី​ ​និងអនាធិបតេយ្យ​នៅ​បរិ​វេណ​​សាលាស្រុក​សំរោង​ទង ​ត្រូវ​បាន​លោកស្រី​ចៅក្រម​សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី២៥…

កំពង់ស្ពឺ​ ៖ ​ប្រភព​ពី​មន្ត្រី​តុលាការ​បាន​បង្ហើប​ប្រាប់​ កាលពីព្រឹក​ថ្ងៃ​ទី២៦ ​សីហា​ ​ថា​ ក្រុម​លោក​អធិការរង​ដ៏​ទំនើង​ដែល​ផឹកស៊ី​បាញ់បោះ​យ៉ាង​សេរី​ ​និងអនាធិបតេយ្យ​នៅ​បរិ​វេណ​​សាលាស្រុក​សំរោង​ទង ​ត្រូវ​បាន​លោកស្រី​ចៅក្រម​សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី២៥ សីហា ​២០២០ ​​។ ការ​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ទំនើង​ទាំង​៧នាក់ ​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន ក៏​ដូច​ជា​មន្ត្រី​នគរបាល​ខេត្ត​មួយ​ចំនួន​សម្ដែង​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង​ ចំពោះ​ចំណាត់ការ​របស់​លោក​ស្រី​ទិ​ត​ ដា​លី​ន​ ចៅក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នេះ​ ។ សូមរំលឹកថា៖ ​ជាអធិការរង​ទំនើងម្នាក់ អាង​ខ្នង​​​បាញ់​បោះម៉ា​សេរី​ !

នៅ​មិន​ទាន់​ច្បាស់​ទេ​ថា ​តើ​ក្រោយ​ពី​ការ​ឃុំខ្លួន​មន្ត្រី​នគរបាល​ទាំង៧នាក់ ​អាច​នឹង​ត្រូវ​កាត់​ឬ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ? ​ការ​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ទាំង​ពីរ​នាក់​នេះ​ បន្ទាប់​ពី​អន្តរាគមន៍​របស់​លោក​ផ្កាយ 3 មួយ​រូប​បាន​បរាជ័យ​គឺ​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​មន្ត្រី​អ្នក​អនុវត្តន៍​ច្បាប់​នោះ​ឡើយ​។

មានការ​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ​ករណី​នេះ​គឺជា​បញ្ជា​របស់​ថ្នាក់ដឹកនាំ​ទាំង​នៅ​ក្រសួង​និង​ខេត្ត​ដូច្នេះ​ស្ថាប័ន​សាលាដំបូង​មិន​អាច​សម្រេច​តាម​ការ​ស្នើ​សុំ​របស់​លោក​ផ្កាយ​បី​ម្នាក់​នោះ​ឡើយ​ព្រោះថា ​គឺជា​ករណី​ដែល​រសើប​បំផុត​ចំពោះ​មហាជន​ក៏​ដូច​ជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។

​មានការ​លើក​ឡើង​ផង​ដែរ​ថា​វា​ពិតជា​រឿង​មួយ​ដ៏​អាម៉ាស់​បំផុត​របស់​លោក​ផ្កាយ 3 ដែល​​ចេញ​មុខ​មក​អន្តរាគមន៍​ករណី​លោក​អធិការ​ង​ដ៏​ទំនើង​រូប​នេះ​ដែល​សមត្ថកិច្ច​ក៏​ដូច​ជា​មន្ត្រី​នៅ​សាលាស្រុក​មួយ​ចំនួន​តែងតែ​និយាយ​ថា​លោក​អធិការរង​កង ភា​រី ហៅ ម៉ៅ​គឺជា​មនុស្ស​ដែល​ច្រឡើសបើស​ច្រឡោងខាម​ជាទី​បំផុត​មិន​ដែល​ស្គាល់​និង​គោរព​មន្ត្រី​ចាស់ទុំ​នោះ​ទេ​។

អត្ថបទសរសេរ ដោយ