ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ល្បែង​(​អាប៉ោង​) អ្នកលេង​រត់​អស់ សល់​តែ​ស្បែកជើង និង​ម៉ូតូ​០៣​គ្រឿង

3 ឆ្នាំ មុន

ខេត្ត​កែប ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ សីហា ២០២០ នេះ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​(​អាប៉ោង​)​ខុសច្បាប់…

ខេត្ត​កែប ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ សីហា ២០២០ នេះ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​(​អាប៉ោង​)​ខុសច្បាប់ នៅផ្ទះ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ខេត សា​រ៉ា​ន់ ក្នុងភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

នៅ​ពេល​កម្លាំង​សមត្ថកិច្ច ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ ក្រុម​អ្នកលេង​ល្បែង បាន​រត់គេច​ខ្លួន​អស់​គ្មាន​សល់​នរណា​ម្នាក់ បន្សល់​ទុក​តែ​ស្បែកជើង​របស់​អ្នកលេង​ល្បែង​មួយ​ចំនួន និង​ម៉ូតូ​ចំនួន​០៣​គ្រឿង រួម​នឹង​ឧបករណ៍​លេងល្បែង​អាប៉ោង​ផង​ដែរ ។

វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន ទៅ​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រមូលផ្តុំ​គ្នា​លេងល្បែង ស៊ីសង​តទៅ​ទៀត ។ ចំណែក​ម្ចាស់ផ្ទះ ត្រូវ​សមត្ថកិច្ច​ហៅ​មក​ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​ការ​ផ្តល់​ទីតាំង​លេងល្បែង​ស៊ីសង បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ