ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ រឿង​ពលរដ្ឋ​១​គ្រួសារ​ធ្វើ​របង​លើ​ផ្លូវ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​១​គ្រួសារ​ធ្វើ​របង​លើ​ផ្លូវ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​សុំ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​រុះរើ​របង​ចេញ​ដើម្បី​កសាង​ផ្លូវ​ងាយស្រួល​ទៅ​មក​ដែល​ចុះ​សម្របសម្រួល​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។ លោក ហ៊ឹ​ល…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​១​គ្រួសារ​ធ្វើ​របង​លើ​ផ្លូវ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​សុំ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​រុះរើ​របង​ចេញ​ដើម្បី​កសាង​ផ្លូវ​ងាយស្រួល​ទៅ​មក​ដែល​ចុះ​សម្របសម្រួល​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖

ក្រោយ​ពេល​ទទួល​ព័ត៌មាន​ដែល​មាន​ប្រជាពលរដ្ឋ​១​គ្រួសារ បាន​ធ្វើ​របង​បង្គោល​ថ្ម​ដាក់​របង​ដែក​ក្រឡា​ការ៉ូ​ដែល​មាន​ប្រវែង​ជិត​៣០​ម៉ែត្រ​និង​ទទឹង​ផ្លូវ​ជាង​១​ម៉ែត្រ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជា​ច្រើន​គ្រួសារ​ជួប​ការ​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ដោយ​ទៅ​មក​ផ្លូវ​តូច​ចង្អៀត​។ លោក​បាន​បញ្ជាក់​ថា​៖ ក្រោយ​ទទួល​ព័ត៌មាន​ហើយ​រួម​ជាមួយ​មន្ត្រី​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​សូ​រិ​យោល​ដី​ខេត្ត និង​ចៅសង្កាត់ ភូមិ​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ពិតជា​បាន ធ្វើ​របង​លើ​ផ្លូវ​ហើយ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ពិតជា​លំបាក​ធ្វើ​ដំណើរ​។

តាម​ការ​ពិនិត្យ ដោយ​មន្ត្រី​ជំនាញ​លើ​ឯកសារ​ប្លង់​កម្ម​សិទ្ធ​ពិតជា​ម្ចាស់​ដី​១​គ្រួសារ​ដែល​កសាង​របង ធ្វើ​តាម​ប្លង់​កម្មសិទ្ធិ ព្រោះ​ផ្លូវ​នេះ​កាលពីមុន​តូច​អាច​ចេញចូល​បាន​។ លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​បញ្ជាក់​ថា​៖ ជា​ការ​សំណូមពរ ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​សុំ​ឲ្យ​អាជ្ញាធរ​សម្របសម្រួល​ត្រូវ​ដក​របង​នេះ​ចេញ​ហើយ​កសាង​ផ្លូវ​អាច​ចេញចូល​បាន​ស្រួល​ការ​សម្របសម្រួល​រយៈពេល​មួយ​ព្រឹក​ធំ​មិន​ទាន់​ទទួលយក​ពី​ប្រជាពលរដ្ឋ​១​គ្រួសារ​នេះ​ជា​ដី​កម្មសិទ្ធិ​របស់​គាត់ ហើយ​ក្នុង​នាម​អាជ្ញាធរ និង​ព្យាយាម​រក​ដំណោះស្រាយ​ណាមួយ ដើម្បី​ឲ្យ​បាន​រួចរាល់ ហើយ​អាជ្ញាធរ​ក្រុង និង​កសាង​ផ្លូវ​គ្រួ​ស​ក្រហម​ជូន ដែល​មាន​ប្រវែង​២២០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​មក​ដោយ​ងាយស្រួល​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ