ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ Barca ​ឱ្យ​កីឡាករ​៣​នាក់​​រក​ក្លិប​លេង​ថ្មី ក្រោយ​​គ្មាន​ឈ្មោះ​ក្នុង​ផែន​ការ​​លោក

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​របាយការណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បានអោយ​ដឹង​ថា អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Barcelona លោក Ronald Koeman បាន​សំរេចចិត្ត​ថា Luis…

អេ​ស្ប៉ា​ញ ៖ យោង​តាម​របាយការណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បានអោយ​ដឹង​ថា អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Barcelona លោក Ronald Koeman បាន​សំរេចចិត្ត​ថា Luis Suarez, Sergio Busquets និង Jordi Alba មិនមែន​ជា​ផ្នែក​នៃ​ផែនការ​ក្រុម​ដំបូង​របស់​លោក សម្រាប់​ប្រកួតប្រជែង​រដូវ​កាល​ថ្មី ហើយនឹង​បាន​ជូនដំណឹង​ដល់​អ្នក​ទាំង​៣ ដែល​ពួក​គេ​នឹង​ត្រូវ​ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ ។

អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Barcelona លោក Ronald Koeman

អ្នកចាត់់ការ​ជនជាតិ​ហូ​ឡង់​វ័យ ៥៧​ឆ្នាំ​រូប​នេះ បាន​ចុះ​កុងត្រា​រយៈពេល ២​ឆ្នាំ ដើម្បី​ដឹកនាំ Barca ជំនួស​កន្លែង​លោក Quique Setien ដែល​ត្រូវ​បណ្តេញចេញ​ក្រោយ​បរាជ័យ​ដ៏​អាម៉ាស់​របស់ Barca ទល់​នឹង​ក្រុម Bayern Munich នៅ​ក្រប​ខណ្ឌ Champions League ។

កីឡាករ Jordi Alba

របាយការណ៍​ពី AS បានអោយ​ដឹង​ថា កីឡាករ​ទាំង ៣​នាក់​ខាងលើ បាន​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​កាលពី​រដូវ​កាល​មុន​។ ហើយ​លោក Koeman ចង់បាន​កីឡាករ​វ័យក្មេង​ដែល​មាន​សមត្ថភាព និង​ស្រែក​ឃ្លាន​ជ័យជម្នះ​ក្នុង​ក្រុម​របស់​លោក សម្រាប់​ប្រកួតប្រជែង​រដូវ​កាល​ថ្មី​។

កីឡាករ Sergio Busquets

ប្រភព​ដដែល​បាន​បន្ត​ថា Koeman ចង់​បង្កើត​ក្រុម​មាន​កីឡាករ​វ័យក្មេង​មួយ​នៅ Barca ដែល​មាន​ថាមពល​ខ្លាំងក្លា​ជា​មុន ខណៈ​ដែល​ខ្សែប្រយុទ្ធ Memphis Depay គឺជា​គោលដៅ​ទី​១ ដើម្បី​យក​មក​ជំនួស​តំណែង​របស់ Suarez៕ (​ដកស្រង់​ចេញពី Metro)

Memphis Depay ដែល​ត្រូវ​មក​ជំនួស Luis Suarez

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ