ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបទ្ទវហេតុ​កើតឡើង​តែ​១​ប៉ប្រិច​ភ្នែក បាត់​ជី​វីត​ជាងឈើ​ភ្លាម

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​បុរសជាង​ឈើម្នាក់​បាន​បាត់បង់ជីវីត​យ៉ាង​អាណោចអាធ័ម ក្រោយភ្លាត់ស្នៀត ត្រូវ​ផ្លែម៉ូទ័រផ្លាត​ត្រូវ​បំពង់.ក បណ្តាលឱ្យហូរ​ឈាម​ពេញផ្ទះ កើតឡើងកាលពីវេលា​ម៉ោង​១០និង១៥នាទីព្រឹកថ្ងៃទី២៥ ​សីហា នេះ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​បុរសជាង​ឈើម្នាក់​បាន​បាត់បង់ជីវីត​យ៉ាង​អាណោចអាធ័ម ក្រោយភ្លាត់ស្នៀត ត្រូវ​ផ្លែម៉ូទ័រផ្លាត​ត្រូវ​បំពង់.ក បណ្តាលឱ្យហូរ​ឈាម​ពេញផ្ទះ កើតឡើងកាលពីវេលា​ម៉ោង​១០និង១៥នាទីព្រឹកថ្ងៃទី២៥ ​សីហា នេះ ​ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​តា​ថឹ​ង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ប្រភពបន្តថា ជន​រង​គ្រោះខាងលើ ​ឈ្មោះ​ ត្រេះ ឡេះ ​អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ-អ៊ិស្លាម​និងមាន​មុខរបរ​ជាងឈើ រស់នៅ​ភូមិ​វត្ត ឃុំ​កោះ​ច្រែង ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ។ ​ហើយ​នៅមុនពេលកើតហេតុ ​ម្ចាស់ផ្ទះ​ឈ្មោះឌុ​ច ភូម បាន​ជួល​ឱ្យ​ជន​រង​គ្រោះ​ដែលជា​ជាង​ឈើនេះមក​ធ្វើអង្កែ​ផ្ទះ ​( ជំនាងផ្ទះ) ។ ​ពេល​កំពុង​​ធ្វើសុខៗ ស្រាប់តែ​ក្រ​ទ្បា​ច់រ​បូត​ចេញ​ពី​ដៃ​ម៉ូ​ទ​រ័​វាត់​ចំ​កញ្ចឹង​.ក បណ្តាល​​​ឱ្យបាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ​។

ក្រោយ​ពេល​កើតហេតុ សមត្ថ​កិច្ចជំនាញនៃអធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​និងពិនិត្យ​​សាកសព​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ផ្លែ​ម៉ូ​ទ័​រ​ផ្លា​ត​ត្រូវ​ក​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ជូន​ដល់​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

អត្ថបទសរសេរ ដោយ