ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សម្រុក​ប្រមូល​ផល​ស្រូវ OM ខណៈ​ទីផ្សារ​កំពុង​ត្រូវប៉ាន់

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ចូល​មក​ដល់​ចុងខែ​សីហា ឆ្នាំ ២០២០​នេះ​ប្រជា​កសិករ​ស្ថិត​នៅ​តំបន់​មួយ ចំនួន​ក្នុង​ខេត្តតាកែវ​ចាប់ផ្តើម​សម្រុក​ប្រមូល​ផល​ជា​បន្តបន្ទាប់​នូវ​ប្រភេទ​ស្រូវ OM ខណៈ ទីផ្សារ​កំពុង​ត្រូវការ ពោល…

ខេត្តតាកែវ ៖ ចូល​មក​ដល់​ចុងខែ​សីហា ឆ្នាំ ២០២០​នេះ​ប្រជា​កសិករ​ស្ថិត​នៅ​តំបន់​មួយ ចំនួន​ក្នុង​ខេត្តតាកែវ​ចាប់ផ្តើម​សម្រុក​ប្រមូល​ផល​ជា​បន្តបន្ទាប់​នូវ​ប្រភេទ​ស្រូវ OM ខណៈ ទីផ្សារ​កំពុង​ត្រូវការ ពោល គឺ​តម្លៃ​ស្រូវ OM ឈ្មួញកណ្តាល ឬ​រោង​ម៉ាស៊ីន​ហ៊ាន​ទិញ​ក្នុង មួយ​គីឡូក្រាម តម្លៃ ៩០០​រៀល ឬ​លើស​ពី​នេះ​ផ្នែក​ទៅ​តាម​តម្រូវការ​ជាក់ស្តែង ។

បើ​តាម​ឈ្មួញកណ្តាល​ទទួល​ប្រមូល​ទិញ​ប្រភេទ​ស្រូវ OM ពី​ប្រជា​កសិករ ស្ថិត​នៅ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ អ្នកស្រី ថន បានឱ្យ​ដឹង​ថា តម្លៃ​ស្រូវ OM ទិញ​នៅ​ថ្ងៃនេះ មួយ​គីឡូក្រាម តម្លៃ ៩០០​រៀល តែ​កាលពីរ​ថ្ងៃមុន​ឡើង​ដល់ ៩១០​រៀល ។ អ្នកស្រី​បញ្ជាក់ ថា «​កាលពីរ​ថ្ងៃមុន​ប្រមូល​ទិញ​ស្រូវ OM ពី​ប្រជា​កសិករ​ក្នុង​តំបន់​បាន ១០​តោន ហើយ​ស្រូវ ប្រភេទ​នេះ​ក្រុមហ៊ុន​ទិញ​នាំ​ចូល​រោង​ម៉ាស៊ីនកិនស្រូវ​» ។

ទន្ទឹម​និង​តម្លៃ​ស្រូវ OM ប្រជា​កសិករ​អាច​លក់​បាន​ថ្លៃ​ជាង​ប្រភេទ​ស្រូវ ៨៥ ហើយ​បើ តាម​ប្រជា​កសិករ​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​ការ​ផលិត​ស្រូវ ឬ​ការ​ធ្វើស្រែ​របស់​ពួក​គាត់​អំណោយ ផល​ល្អ​ពី​អាកាសធាតុ ក្រៅពី​មិន​មាន​សត្វល្អិត​បំផ្លាញ ហើយ​កសិករ​ធ្វើ​ស្រូវ OM ទទួល បាន​ទិន្នផល​ខ្ពស់​គ្រប់​គ្នា ។

ពាក់ព័ន្ធ​និង​ស្រូវ​ប្រភេទ OM បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មើលឃើញ​ថា តម្លៃ ស្រូវ OM នេះ​មួយ​គីឡូក្រាម​ថ្លៃ ៩០០​រៀល​នេះ​វា​ជា​តម្លៃ​មួយ​ខ្ពស់​បើ​ប្រៀបធៀប និង​ពេល មុន​ៗ ហើយ​ប្រភេទ​ពូជស្រូវ​នេះ​មិនមែន​ជា​ពូជ​របស់​ខ្មែរ គឺ​ពូជ​របស់​វៀតណាម ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា តម្លៃ​ស្រូវ OM មួយ​គីឡូក្រាម​ថ្លៃ ៩០០​រៀល គឺជា​តម្លៃ​មួយ​ខ្ពស់ ជាង​ពេល​មុន​ៗ​ថ្លៃ​តែ ៧០០ ឬ ៨០០ រៀល​ប៉ុណ្ណោះ ។ តែ​ឆ្នាំ​នេះ​តម្លៃ​ឡើង​ខ្ពស់ ដោយសារ​តែ​រាំង​ស្ងួត​នៅ​តាម​តំបន់​មួយ​ចំនួន
ទើប ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​ប្រភេទ​នេះ​ឡើង​ដល់ ៩០០​រៀល ។

លោក​លើក​ឡើង​ថា ប្រជា​កសិករ​គាត់​សម្រុក​ធ្វើ​ស្រូវ OM នេះ គាត់​ដឹង​ថា គាត់ លក់​ទៅ​វៀតណាម ព្រោះ​ពូជស្រូវ​នេះ​វា​មិនមែន​ពូជស្រូវ​របស់​ខ្មែរ​យើង​ទេ គឺ​ពូជ​របស់​វៀត ណា​ម ។ គាត់​ធ្វើ​លក់​ទៅ​វៀតណាម​ដែល​ជាទី​ផ្សារ​ចម្បង ។

បើ​តាម​អគ្គលេខាធិការ​សហព័ន្ធ ពូជស្រូវ OM នេះ​មិន​ទាន់​មាន​ប្រភព​ច្បាស់ការ លេខ​ចុះ​ប​ញ្ចី​ការ​ត្រឹមត្រូវ​ទេ ។​ពូជ​នេះ​ឈ្មួញ​យក​មក​លក់​ឱ្យ​កសិករ​ដាំ​ដុះ ដល់​ពេល​អ៊ីចឹង សម្រាប់​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​យើង​ក៏​ធ្វើ​អត់​កើត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ