ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​បាលី​នឹង​បន្ត​មិន​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ពេញ​មួយ​ឆ្នាំ

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ លោក​អភិបាល​កោះ​បាលី បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​បរទេស​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ទស្សនា​កោះ​បាលី​សម្រាប់​ឆ្នាំ​២០២០ នោះ​ទេ ដោយសារ​តែ​មាន​បញ្ហា​ទាក់ទង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​។ កោះ​នេះ បាន​បើក​ឡើង​វិញ​នូវ​ឆ្នេរ​ខ្សាច់ ប្រាសាទ…

ឥណ្ឌូ​នេ​ស៊ី ៖ លោក​អភិបាល​កោះ​បាលី បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​បរទេស​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ទស្សនា​កោះ​បាលី​សម្រាប់​ឆ្នាំ​២០២០ នោះ​ទេ ដោយសារ​តែ​មាន​បញ្ហា​ទាក់ទង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​។

កោះ​នេះ បាន​បើក​ឡើង​វិញ​នូវ​ឆ្នេរ​ខ្សាច់ ប្រាសាទ និង​កន្លែង​ទេសចរណ៍​ដទៃ​ទៀត​សម្រាប់​អ្នកទេសចរ​ក្នុងស្រុក នៅ​ចុងខែ​កក្កដា ហើយ​បាន​និយាយ​ថា គេ​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា​។

ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ករណី​ឆ្លង​វីរុស​នៅ​ឥណ្ឌូ​នេ​ស៊ី និង​ដោយ​មាន​ជនជាតិ​បរទេស​ជា​ច្រើន​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ​។ ចា​ការ​តា​ក៏​មិន​ទាន់​អាច​ដក​បម្រាម​របស់​ខ្លួន​លើ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ឥណ្ឌូ​ណេ​ស៊ី​បាន​ដែរ​។

អភិបាល​កោះ លោក I Wayan Koster បាន​និយាយ​នៅ​ក្នុង​លិខិតផ្លូវការ​មួយ កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មិន​អំណោយផល​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នោះ​ទេ ដែល​ក្នុង​នោះ​មាន​កោះ​បាលី​ផង​ដែរ​»​។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​កណ្តាល​គាំទ្រ​ផែនការ​នេះ ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍ ដោយ​បើកទ្វារ​សម្រាប់​ទេសចរ​អន្តរជាតិ​។ ទោះ​យ៉ាងណា នេះ​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់ ការ​ប្រុង​ប្រយ័ត្ន​មិន​ត្រូវ​ប្រញាប់ប្រញាល់ ហើយ​ទាមទារ​ឱ្យ​មានការ​រៀបចំ​យ៉ាង​ប្រុង​ប្រយ័ត្ន​។

លោក​មិន​បាន​ផ្តល់​កាលបរិច្ឆេទ​ថ្មី សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ