ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ចា​ម៉ៃ​កា​បញ្ជាក់​ថា Usain Bolt ពិតជា​ឆ្លង​កូ​វី​ដ​១៩​ប្រាកដ​មែន

3 ឆ្នាំ មុន

ចា​ម៉ៃ​កា ៖ ម្ចាស់​កំណត់​ត្រា​រត់លឿន​បំផុត​ពិភពលោក និង​ជា​ម្ចាស់​មេដាយមាស​អូ​ឡាំ​ពិ​ក ៨​សម័យកាល Usain Bolt បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់​ដោយឡែក​ពី​គេ​ក្នុងផ្ទះ​នៅ​ឯ​ប្រទេស​ចា​ម៉ៃ​កា បន្ទាប់​ពី​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់…

ចា​ម៉ៃ​កា ៖ ម្ចាស់​កំណត់​ត្រា​រត់លឿន​បំផុត​ពិភពលោក និង​ជា​ម្ចាស់​មេដាយមាស​អូ​ឡាំ​ពិ​ក ៨​សម័យកាល Usain Bolt បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់​ដោយឡែក​ពី​គេ​ក្នុងផ្ទះ​នៅ​ឯ​ប្រទេស​ចា​ម៉ៃ​កា បន្ទាប់​ពី​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់ ៣៤​ឆ្នាំ​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​។

ក្រសួងសុខាភិបាល​ចា​ម៉ៃ​កា បាន​បញ្ជាក់​កាល​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា Usain Bolt ដែល​កាន់​កំណត់​ត្រា​ពិភពលោក​រត់​ចម្ងាយ ១០០​ម៉ែត្រ​និង ២០០​ម៉ែត្រ​បាន​ធ្វើតេស្ត​វិជ្ជមាន បន្ទាប់​ពី​លោក​បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ពេល​ថ្ងៃត្រង់​ថា លោក​ត្រូវ​បាន​គេ​ធ្វើតេស្ត៍ ហើយ​កំពុង​រង់ចាំ​លទ្ធផល​។

កំពូល​ស្តេច​រត់ប្រណាំង​រូប​នេះ បាន​និយាយ​នៅ​ក្នុង​សា​រលើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា «​ដើម្បី​ឱ្យ​មាន​សុវត្ថិភាព ខ្ញុំ​បាន​ដាក់ខ្លួន​ខ្ញុំ​នៅ​ដោយឡែក​ពី​គេ ដោយ​ធ្វើ​វា​ឱ្យ​ងាយស្រួល​បំផុត​»​។

Bolt ក៏​បាន​និយាយ​ថា គេ​បាន​ធ្វើតេស្ត​នៅ​ថ្ងៃ​សៅរ៍ ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​ខ្លួន​នៅ​ឯ​ពិធីជប់លៀង​មួយ ដែល​មានការ​ចូលរួម​ពី​មិត្តភក្តិ​មួយ​ចំនួន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ