ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អគារ​កម្ពស់​៥​ជាន់ មនុស្ស​ជាង​៣០​នាក់​អាច​កប់​ក្រោម​គំនរ​បាក់បែក​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​កងកម្លាំង​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ​ឥណ្ឌា​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៣០​នាក់​អាច​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក ដោយសារ​ការ​បាក់​អគារ​កម្ពស់​៥​ជាន់​មួយ កាលពី​ថ្ងៃ​ទី​២៤​សីហា ក្នុង​ទីក្រុង​ម៉ា​ហា​ដ​ភាគ​ខាងលិច​ឥណ្ឌា​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​រង​គ្រោះ​។ មនុស្ស​ជាង​៦០​នាក់​ដែល​រង​របួស​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។…

ប្រទេស​ឥណ្ឌា ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​កងកម្លាំង​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ​ឥណ្ឌា​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៣០​នាក់​អាច​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក ដោយសារ​ការ​បាក់​អគារ​កម្ពស់​៥​ជាន់​មួយ កាលពី​ថ្ងៃ​ទី​២៤​សីហា ក្នុង​ទីក្រុង​ម៉ា​ហា​ដ​ភាគ​ខាងលិច​ឥណ្ឌា​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​រង​គ្រោះ​។ មនុស្ស​ជាង​៦០​នាក់​ដែល​រង​របួស​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ មនុស្ស​ម្នាក់​បាន​បាត់​បង់​ជីវិត ​ហើយ​មនុស្ស​យ៉ាងតិច​៣០​នាក់​អាច​ជាប់​ក្នុង​គំនរ​បាក់បែក​។ អគារ​នោះ​រួម​មានផ្ទះ​៤៧​ល្វែង​។ ការ​បាក់​អគារ​នេះ​អាច​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​នាំ​ឲ្យ​គ្រឺះ​របស់​វា​រង​ការ​ប៉ះពាល់​។

ទោះបី​យ៉ាងណា​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បាក់​អគារ​នេះ នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​។ ការ​បាក់​អគារ​តែង​កើត​មាន​ញឹកញាប់​នៅ​ឥណ្ឌា​ក្នុង​រដូវភ្លៀង​។ ភ្លៀង​ធ្លាក់​ខ្លាំង​បំផ្លាញ​គ្រឹះ​អគារ​។

ភ្លៀង​មាន​តួនាទី​សំខាន់​សម្រាប់​កសិកម្ម​នៅ​អា​ស៊ី​ខាងត្បូង តែ​វា​ក៏​បណ្ដាល​ឲ្យ​មនុស្ស​បាត់បង់​ជី​​វិត​មនុស្ស​ច្រើន ព្រមទាំង​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​នានា ពិសេស​ដោយសារ​ទឹក​ជំនន់ ការ​បាក់​ដី ​និង​បាក់​អគារ​នានា​។ ក្នុង​ឆ្នាំ​២០២០​នេះ​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត ប្រមាណ​ជា​១.២០០​នាក់​រួច​ហើយ​នៅ​តំបន់​នោះ ក្នុង​នោះ​ជាង​៨០០​នាក់​នៅ​ឥណ្ឌា​តែ​មួយ​គត់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ