ឆ្នាំ​ទាំង​៦​គួរ​ដឹង​ថា​ថ្ងៃនេះ​និង​ស្អែក​សី​​​លធំ​ប្រជុំ​មាសប្រាក់ដល់​អ្នក​ហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឆ្នាំ​ទាំង​៦​គួរ​ដឹង​ថា​ថ្ងៃនេះ​និង​ស្អែក​សី​​​លធំ​ប្រជុំ​មាសប្រាក់ដល់​អ្នក​ហើយ

5 ខែ មុន

កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ពី​ជោគជតារាសី​នៃ​អ្នក​កើត​ឆ្នាំ​ទ្រព្យ​ទាំង​៦​លេខ​នាំ​មាសប្រាក់​៦៦៦៦​ថា​ជា​អ្នកមាន​សំណាង​ធំ​នៅ​ក្នុង​រង្វង់​ពីរ​ថ្ងៃនេះ តាម​ជើង​លេខ​របស់​គ្រូ​ហុង​ស៊ុ​យ​រូប​នោះ​បាន​ទស្សន៍​ទាយ​ថា មិន​ហួស​ពី​ថ្ងៃ​អង្គារ​នេះ​និង​ស្អែក​ថ្ងៃ​ពុធ​ដែល​ជា​ថ្ងៃសីល​ធំ​នោះ​ឡើយ ម្ចាស់​ឆ្នាំ​ទាំង​៦ ជូត មមែ ច រកា ឆ្លូវ ថោះ…

កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ពី​ជោគជតារាសី​នៃ​អ្នក​កើត​ឆ្នាំ​ទ្រព្យ​ទាំង​៦​លេខ​នាំ​មាសប្រាក់​៦៦៦៦​ថា​ជា​អ្នកមាន​សំណាង​ធំ​នៅ​ក្នុង​រង្វង់​ពីរ​ថ្ងៃនេះ តាម​ជើង​លេខ​របស់​គ្រូ​ហុង​ស៊ុ​យ​រូប​នោះ​បាន​ទស្សន៍​ទាយ​ថា មិន​ហួស​ពី​ថ្ងៃ​អង្គារ​នេះ​និង​ស្អែក​ថ្ងៃ​ពុធ​ដែល​ជា​ថ្ងៃសីល​ធំ​នោះ​ឡើយ ម្ចាស់​ឆ្នាំ​ទាំង​៦ ជូត មមែ ច រកា ឆ្លូវ ថោះ សុទ្ធតែ​ជា​ឆ្នាំ​សម្បូរ​លាភ​សំណាង មា​ន​​​លុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ និង​សិរី​មង្គល​ដ៏​ប្រសើរ ដែល​តម្រូវ​ឲ្យ​លោក​អ្នក​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ លោក​អ្នក​ប៉ង​អ្វី​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា នៅ​រង្វង់​ពីរ​ថ្ងៃនេះ​មាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ​។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ក្រហម ។

ឆ្នាំមមែ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ​។ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុង​រង្វង់​ពីរ​ថ្ងៃនេះ​និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ ។

ឆ្នាំច នៅ​រង្វង់​ពីរ​ថ្ងៃនេះ លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ប្រកបការងារ​អ្វី​ក៏​បាន​សម្រេច​ដូច​បំណងប្រាថ្នា ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ​, លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ ចំណែក​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​អ្នកធ្វើការ​ងារ​តាម​អង្គភាព​ស្ថាប័ន​ក៏​ជោគជ័យ​ធំធេង ។ រីឯ​សម្ព័ន្ធភាព​សេ្ន​ហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ​រមែង​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរកា រាសី​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់​។ នៅ​ក្នុង​រង្វង់​ពីរ​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ព្រោះថា​ផល​ល្អ​កំពុង​រង់ចាំ​ហុច​ឱ្យ​ជា​និច្ច​ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេ​ហា​​ស្វាមី​ភ​រិ​យ​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​អ្វី​ក៏​បាន​ជោគជ័យ​ដូច​ក្តី​ប្រាថ្នា ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួ​លទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​កប់​ក្តោង ប្រសិនបើ​ចង់​ទិញ​របស់​ធំ​នៅ​ក្នុង​រង្វង់​ពីរ​ថ្ងៃនេះ​ជា​ពេលវេលា​ល្អ​បំផុត ទិញ​ផ្ទះ ទិញ​ដី ទិញ​ឡាន​នឹង​បាន​លាភ​មក​វិញ​ចំណេញ​ភ្លាម​ៗ​តែ​ម្តង ។

ឆ្នាំថោះ នៅ​ក្នុង​រង្វង់​ពីរ​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។ សាន សារិន