ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​នឹង​អភិវឌ្ឍ​ពន្ធនាគារ​ឱ្យ​ក្លាយ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ

3 ឆ្នាំ មុន

ថៃ ៖ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ថៃ លោក Somsak Thepsuthin បាន​បង្ហាញ​កាលពី​ថ្ងៃ​ច័ន្ទ​ថា នាយកដ្ឋាន​កែប្រែ កំពុងធ្វើការ​លើ​ផែនការ​អភិវឌ្ឍ​ពន្ធនាគារ​ចំនួន ៧២​កន្លែង…

ថៃ ៖ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ថៃ លោក Somsak Thepsuthin បាន​បង្ហាញ​កាលពី​ថ្ងៃ​ច័ន្ទ​ថា នាយកដ្ឋាន​កែប្រែ កំពុងធ្វើការ​លើ​ផែនការ​អភិវឌ្ឍ​ពន្ធនាគារ​ចំនួន ៧២​កន្លែង នៅ​ទូ​ទាំង​ប្រទេស​ឱ្យទៅ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

ភាព​ទាក់ទាញ​អាច​រួម​បញ្ចូល​ព្រឹត្តិការណ៍​ដូច​ជា ការ​ប្រកួតប្រជែង​ធ្វើ​ម្ហូប​រវាង​អ្នក​ជាប់​ពន្ធនាគារ និង​សាងសង់​ហាង​សម្រាប់​ភ្ញៀវ​ទិញ​របស់របរ​ដែល​ធ្វើ​ដោយ​ទណ្ឌិត​។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​និយាយ​ថា ផែនការ​នេះ​ត្រូវ​បាន​អនុវត្ត​រួច​ហើយ​នៅ​ពន្ធនាគារ​ចំនួន​ប្រាំ​ដែល​ជា​គម្រោង​សាកល្បង​។ លោក​បាន​រៀបរាប់​ឈ្មោះ​បាន​ត្រឹមតែ​បួន​កន្លែង​ប៉ុណ្ណោះ ដែល​រួម​មាន Trat, Rayong, Ratchaburi និង Nakhon Ratchasima​។

នៅ​ឆ្នាំ​២០២១ ការងារ​នេះ​នឹង​ត្រូវ​ពង្រីក​ដល់​ពន្ធនាគារ​ចំនួន ៦៧​កន្លែង​ផ្សេង​ទៀត​។ ជា​សរុប​ពន្ធនាគារ​ចំនួន ៧២ ឬ ៥០% នៃ​ពន្ធនាគារ​ចំនួន ១៤៣ ទូ​ទាំង​ប្រទេស​នឹង​មាន​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

លោក​រដ្ឋមន្ត្រី Somsak បាន​លើក​ឡើង​ថា ពន្ធនាគារ​ទាំងអស់​មិន​អាច​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​នោះ​ទេ​។ ប្រសិនបើ​ពន្ធនាគារ​មួយ​ចំនួន​មាន​ភាព​ពេញ​និយម ក្រសួងយុត្តិធម៌​អាច​ធ្វើការ​ជាមួយ​ក្រសួងទេសចរណ៍ និង​កីឡា​នា​ពេល​អនាគត ហើយ​ប្រើ​វា​សម្រាប់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​។

លោក​រដ្ឋមន្ត្រី Somsak បាន​និយាយ​ថា នាយកដ្ឋាន​កែប្រែ បាន​ត្រៀម​រួចរាល់​សម្រាប់​បុគ្គលិក និង​ទីតាំង​ដើម្បី​អនុវត្ត​គោលនយោបាយ​។ លោក​បាន​ចង្អុលបង្ហាញ​ថា ពន្ធនាគារ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចេញ​នៅ​តាម​ផ្លូវ​ទេសចរណ៍​ដែល​មាន​ស្រាប់​។ លោក​បាន​បន្ថែម​ថា ជាមួយនឹង​ពន្ធនា​គារ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ជា​កន្លែង​ទេសចរណ៍ អ្នកទោស​អាច​ប្រើ​សមត្ថភាព​និង​ជំនាញ​របស់​ពួក​គេ​ដើម្បី​រក​ប្រាក់​ចំណូល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ