ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយគ្រឿងលឿនទៅ ឯមួយគ្រឿង​ទៀតលឿន​មក​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ធំ​២​គ្រឿង​បាន​បុក​គ្នា​នៅ​ឃ្លាំង​លើ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពីវេលា​ម៉ោង​ជិត​១០​កន្លះ​យប់​ថ្ងៃ​២៤ ខែ​សីហា។ ឧត្តមសេនីយ៍ត្រី អុ​ី…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ធំ​២​គ្រឿង​បាន​បុក​គ្នា​នៅ​ឃ្លាំង​លើ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពីវេលា​ម៉ោង​ជិត​១០​កន្លះ​យប់​ថ្ងៃ​២៤ ខែ​សីហា។

ឧត្តមសេនីយ៍ត្រី អុ​ី សុខា ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ មួយ​គ្រឿង​ជា​រថយន្ត​កុងតឺន័រ​ម៉ាក BERBILT ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៧២៦៨ អ្នកបើកបរ​ឈ្មោះ ម៉ៃ ម៉ុ​ក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានទីលំនៅ​ក្នុង​ខេត្តកំពង់ស្ពឺ ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

ចំណែក​មួយគ្រឿង​ទៀត​ម៉ាក​ហុ​ី​ណូ ពណ៌​ស ពាក់​ផ្លា​ក​លេខភ្នំពេញ ៣E-៩៤១៨ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ទោះជា​យ៉ាងណា គ្រោះថ្នាក់​នេះ​ពុំ​បណ្តាលឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ទេ ប៉ុន្តែ​អ្នក​បើកបរ​រថយន្ត​ទាំង​២​គ្រឿង​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ដែល​នេះ​ជា​ទម្លាប់​ធម្មតា​ទៅហើយ​​សម្រាប់​អ្នកបើកបរ​រថយន្ត បើ​មាន​ហេតុការណ៍​ណាមួយ​ហើយ​តែងតែ​រត់គេច​ខ្លួន ។

រថយន្ត​ទាំង​២​គ្រឿង​ដែល​ខូចខាត​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ៕

អត្ថបទសរសេរ ដោយ