ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ​! បុរស​អ្នកនេសាទ​ម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​សមុទ្រ​ទឹក​ដ៏​ជ្រៅ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​​នេះ សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត និង​ក្រុម​អូ​ប៊័រ​ល្បឿន​លឿន​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​​នេះ សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត និង​ក្រុម​អូ​ប៊័រ​ល្បឿន​លឿន​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ស្វែងរក​ឃើញ​សព​បុរស​ជា​អ្នកនេសាទ​ម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​សមុទ្រ​ទឹក​ជ្រៅ​ហើយ​។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​ទឹកបាន​សហការ​ជាមួយ​ក្រុមហ៊ុន GTVC ដោយ​ប្រើប្រាស់​មធ្យោបាយ​អូរ​ប៊័រ​ល្បឿន​លឿន​ចំនួន​២​គ្រឿង បាន​ធ្វើការ​ស្វែងរក​សាកសព​ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម ឆេ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នកនេសាទ​ម្នាក់ ដែល​បាន​លោតទឹក​ក្នុង​បំណង​ផ្តាច់ជីវិត​ខ្លួនឯង​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ លុះ​រហូត​មក​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា នេះ ក្រុម​កា​ងារ​ក៏​បាន​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​មួយ​នៅ​ចំណុច​ដាវ​លេខ ១០៣.៣៧.៦៦៧,E (​ចំងាយ​ប្រហែល​៣​មា​យ ពី​កោះត្រល់ និង​ចំងាយ​ប្រហែល​៣០ គីឡូម៉ែត្រ​ពី​កន្លែង​ជន​រង​គ្រោះ​ខាងលើ​បាត់​ខ្លួន​) ស្ថិត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ប៉ុន្តែ​សាកសព​ដែល​អណ្តែត​ទឹក​នេះ គឺ​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ​។

ក្រោយមក ក្រុមការងារ​ក៏​បានអោយ​សាច់ញាតិ​នៃ​សព​មក​ពិនិត្យ​មើល ក្រោយ​ពី​ពិនិត្យ​មើល​រួច ក៏​បាន​ទទួលស្គាល់​ថា ពិតជា​សព​បងប្រុស​របស់​ខ្លួន​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ក្រុមការងារ កំពុង​រង់ចាំ​ទូក​យន្ត​ឈើ​មក​ទទួល​សាកសព​ដឹក​មក​លើគោក​វិញ ដើម្បី​ពិនិត្យ​តាម​បច្ចេកទេស និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ផង!!!​😢

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ