ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ណែនាំ​យានយន្ត​ប៉ុន្មាន​ប្រភេទ​នេះ​ឱ្យ​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​បាន​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី​ការ​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ​លើ​យានជំនិះ​ធុន​ធ្ងន់ (១) រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ (២)​យាន​យ​ន្តុ​បក​រណ៍ (៣)​រ៉ឺ​ម៉ក និង​(៤)​សឺ​មី​រ៉ឺ​ម៉ក ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​បាន​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី​ការ​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ​លើ​យានជំនិះ​ធុន​ធ្ងន់ (១) រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ (២)​យាន​យ​ន្តុ​បក​រណ៍ (៣)​រ៉ឺ​ម៉ក និង​(៤)​សឺ​មី​រ៉ឺ​ម៉ក ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី ៣,៥​តោន ។

ក្រសួង​បាន​បន្ត​ថា យានជំនិះ​ធុន​ធ្ងន់​ទាំងនោះ​ត្រូវ​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ ដើម្បី​ឱ្យ​យានយន្ត​ដទៃ​ទៀត​មើលឃើញ​ច្បាស់​នៅ​ពេល​យប់ សំដៅ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ។

លោក ឈួ​ន វ៉​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​២៥ ខែសីហា​នេះ បានឱ្យ​ដឹង​ថា យានជំនិះ​ធុន​ធ្ងន់ ដែល​ត្រូវ​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ យាន​យ​ន្តុ​បក​រណ៍ រ៉ឺ​ម៉ក និង​សឺ​មី​រ៉ឺ​ម៉ក មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី​៣,៥​តោន ។ លោក​បាន​ពន្យល់​ថា ស្លាក​សញ្ញា​ចាំង​ពន្លឺ​បិទ​នៅ​លើ​យានជំនិះ​ត្រូវ​មាន​ពីរ​ពណ៌ គឺ​ក្រហម និង​លឿង​ដែល​មាន​ទទឹង​មិន​តិច​ជាង​៥០​មី​លី​ម៉ែត្រ និង​កម្រិត​ចាំង​ពន្លឺ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស VC104+ ។

សម្រាប់​ស្លាក​សញ្ញា​ចាំង​ពន្លឺ​ពណ៌​លឿង ត្រូវ​បិទ​នៅ​ផ្នែក​សងខាង​តាម​បណ្ដោយ​យានជំនិះ ដែល​មាន​ប្រវែង​មិន​តិច​ជាង​៨០​ភាគរយ​នៃ​ប្រវែង​បណ្តោយ​របស់​យានជំនិះ និង​បិទ​នៅ​គែម​ខ្ពស់​បំផុត​តាម​ទម្រង់​យាន ប៉ុន្តែ​មិន​តិច​ជាង​៤០០​មី​លី​ម៉ែត្រ​ពី​គែម និង​មាន​ប្រវែង​មិន​តិច​ជាង​២៥០​មី​លី​ម៉ែត្រ ។

ដោយឡែក​សម្រាប់​ស្លាក​សញ្ញា​ចាំង​ពន្លឺ​ពណ៌​ក្រហម ត្រូវ​បិទ​នៅ​ផ្នែក​ខាងក្រោយ​តាម​ទទឹង​យានជំនិះ និង​បិទ​នៅ​គែម​ខ្ពស់​បំផុត​តាម​ទម្រង់​យាន ប៉ុន្តែ​មិន​តិច​ជាង​៤០០​មី​លី​ម៉ែត្រ​ពី​គែម ។ ទទួល​បាន​សេចក្តីណែនាំ​នេះ ក្រសួង​ណែនាំ​ឱ្យ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ក៏​ដូច​ជា ក្រុមហ៊ុន​នានា ត្រូវ​ចាត់ចែង​អនុវត្ត​ទៅ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ