ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញៀវទេសចរ​ជាង១​ម៉ឺន​​​នាក់មក​បាន​កម្សាន្តនៅ​ក្នុងខេត្តក្រចេះ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​នៅ​ក្នុង​ឱកាស​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ កម្មករ ​និយោជក និយោជិត បាន​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧…

ខេត្តក្រចេះ ៖ ​នៅ​ក្នុង​ឱកាស​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ កម្មករ ​និយោជក និយោជិត បាន​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២១ ខែសីហា ឆ្នាំ​២០២០ ឃើញ​ថា​សម្រាប់​ខេត្តក្រចេះ ទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តជាតិ ចូល​មក​លេង​កម្សាន្ត​មាន​ចំនួន​ប្រមាណ​ជាង​១​ម៉ឺននាក់ ។ ​

បើ​តាម​លោកចាន់ សុ​គ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ដឹង​ថា ៖ ចំនួន​ភ្ញៀវ​ទេសចរ​ ចូល​មក​កម្សាន្ត​មាន​ចំនួន​សរុប​១៦,៧០១​នាក់ ក្នុង​នោះ​ មាន​​ភ្ញៀវ​ជាតិចំនួន​១៦,៤០៥ នាក់ -និង​អន្តរជាតិមាន​ចំនួន២៩៦នាក់ ហើយ​ចំពោះ​ភ្ញៀវ​ស្នាក់​នៅ​តាម​សណ្ឋាគារ ផ្ទះ​សំណាក់​វិញ​ មាន​ចំនួន4.165នាក់ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ រមណីយដ្ឋាន​ដែល​ភ្ញៀវ​ចូល​ចិត្ត​អញ្ជើញ​ទៅ​ទស្សនា​លេង​កម្សាន្ត​រួម​មាន ៖ -​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី -​រមណីយដ្ឋាន​សហគមន៍​អេកូ​ទេស​ចរណ៍​សង្កាត់​កោះ​ទ្រង់ -​ព្រះ​វិហារ​ធំ​សសរ 100 និង​ស្តូប​វិមាន 2 ធ្នូ ដែល​ជាទី​តាំង​ប្រ​វិត្ត​នៃ​ការ​រំដោះប្រទេស​ជាតិ នៅ​ក្នុងស្រុក​ស្នួល ។

ហើយ​ចំពោះ​ការ​គ្រប់គ្រង​និង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក៏​ដូច​ជា​ការ​ពង្រឹង​គុណភាព​សេវាកម្ម សណ្តាប់ធ្នាប់ បរិ​ស្ថាន​អនាម័យ នៅ​មុន​ពេល​ឈប់​សម្រាក​មន្ទីរ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ និង​បាន​ចុះ​ចែក​សេចក្ដីណែនាំ​ការ​ពង្រឹងគុណភាព សេវាកម្ម​, អនាម័យ និង​ការ​ដាក់​តម្លៃ​សេវា​ជូន​ភ្ញៀវ ក៏​ដូច​ជា​ចុះ​ត្រួតពិនិត្យ​ណែនាំ និង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសច​ណ៍ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ឲ្យ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង ៦ ដែល​ក្រសួង​ទេសចរ​ណ៏​បាន​ដាក់​ចេញ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ចូល​ទៅ​ក្នុង​សហគមន៍ ។

ជាក់ស្ដែង​ នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី បងប្អូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មានការ​ចូលរួម​ទស្សនា​កម្សាន្ត​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ក្នុង​នោះ​ដែរ មានការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន ថែរក្សា​ការពារ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ផ្តល់​សេវា​ទាំងនោះ​ដែរ ដោយ​​តម្រូវ​ឲ្យ​មានការ​វាស់​កម្ដៅ លាងដៃ​និង​អាល់កុល ឬ​ជែ​ល ព្រមទាំង​ពាក់​ម៉ាស់​ផង​ដែរ ។ ​

អត្ថបទសរសេរ ដោយ