ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ន ស្រី​ពេជ្រ បែកបាក់ ?ពិធី​ចេញ​ខែ​កូនប្រុស​ទី​២ គ្មាន​វត្តមាន​ស្វាមី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី​ដែល​និយម​បកស្រាយ​បទ​បែប​មនោសញ្ចេតនា​ និង​តែង​តុបតែង​កាយ​ស្រគត់ស្រគំ អ្នក​នាង សុ​ន ស្រី​ពេជ្រ បាន​ធ្វើ​អោយ​មហាជន​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ឡើង​ជាង​មុន ​ជុំវិញ​ការ​បែកបាក់​ជាមួយនឹង​ស្វាមី​របស់​នាង ក្រោយ​ពី​រូប​នាង​បាន​ធ្វើ​ពិធី​ចេញ​ខែ​កូនប្រុស​ទី​២…

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី​ដែល​និយម​បកស្រាយ​បទ​បែប​មនោសញ្ចេតនា​ និង​តែង​តុបតែង​កាយ​ស្រគត់ស្រគំ អ្នក​នាង សុ​ន ស្រី​ពេជ្រ បាន​ធ្វើ​អោយ​មហាជន​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ឡើង​ជាង​មុន ​ជុំវិញ​ការ​បែកបាក់​ជាមួយនឹង​ស្វាមី​របស់​នាង ក្រោយ​ពី​រូប​នាង​បាន​ធ្វើ​ពិធី​ចេញ​ខែ​កូនប្រុស​ទី​២ ដែល​ទើបតែ​សម្រាល​បាន​១​ខែ ដោយ​គ្មាន​វត្តមាន​ស្វាមី​របស់​នាង​ជា​ថ្មី​ម្តងទៀត ​បន្ទាប់​ពី​ថ្ងៃ​សម្រាល​ក៏​អវត្តមាន​បុរស​រូប​នេះ​ផង​ដែរ​នោះ ។

យ៉ាងណាមិញ​នៅ​ក្នុង​កម្មវិធី​ដែល​នាង​បាន​រៀបចំ​កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​ស្រី​ដែល​សម្លេង​ពិ​រោះ​រណ្តំ ផ្អែម និង​មានឈ្មោះ​ល្បី​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន លើក​ស្ទួយ​ទេសចរណ៍​កម្ពុជា​កន្លង​មកនេះបាន​អញ្ជើញ​ការ​ចូលរួម​ពី​សំណាក់​មិត្ត​រួម​អាជីព​មួយ​ចំនួន និង​សាច់ញាតិ​បងប្អូន​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ប្លែក​នោះ​កម្មវិធី​ដ៏​សំខាន់​បែប​នេះ បែរជា​គ្មាន​វត្តមាន​ស្វាមី​របស់​នាង​បែប​នេះ​ទៅ​វិញ​ ។

ដោយនេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​គ្មាន​វត្តមាន​ស្វាមី​របស់ អ្នក​នាង សុ​ន ស្រី​ពេជ្រ​បែប​នេះ ពីព្រោះ​តែ​មួយ​រយៈ​កន្លង​មកនេះ នៅ​ពេល​ដែល​តារាចម្រៀង​ស្រី​រូប​នេះ ទើបតែ​សម្រាល​កូនប្រុស​ទី​២ ​របស់​នាង ក៏​គ្មាន​វត្តមាន​លោក តិច សុខ​ជា ដែល​ជា​ស្វាមី​ផង​ដែរ ជា​ហេតុ​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​សង្ស័យ​អ្នក​ទាំង​២ អាច​ឈាន​ដល់​ការ​ប្រេះឆា និង​ចែក​ផ្លួ​វ​គ្នា​ជា​មិន​ខាន​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មានការ​បកស្រាយ​ពី​អ្នក​នាង​ ដើម្បី​បញ្ចប់​ច​ម្ង​ល់​របស់ មហាជន​ទៅ​លើ​រឿងរ៉ាវ​នៅ​ពីក្រោយ​អវត្តមាន​ស្វាមី​របស់​តារាចម្រៀង​ស្រី​រូប​នេះ ។ យ៉ាងណាមិញ​មហាជន​ក៏​បាន​ជូនពរ អ្នក​នាង សុ​ន ស្រី​ពេជ្រ ឲ្យ​ជួប​តែ​សំណាង​ក្នុង​ជីវិត​ជាមួយនឹង​សំណព្វចិត្ត (​កូន​ទាំង​ពីរ​) របស់​អ្នក​នាង ៕

កែសម្រួលដោយ