ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អែម​ហ្មង​! ឆៃ លី​ដា​ឡែ​ន ជាមួយ​ឈុត​ប៊ី​គី​នី ចេញ​រាង​ទ្រលុកទ្រលន់​សិច​ស៊ី​អស់​ទាស់​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ជើង​ចាស់​ដែល​មាន​សមត្ថភាព​បកស្រាយ​ចម្រៀង​យ៉ាង​ពីរោះ​រណ្តំ ​និង​ពូកែ​រាំ​ផង​នោះ នាង ឆៃ លី​ដា​ឡែ​ន បាន​ធ្វើ​អោយ​អ្នកគាំទ្រ ជា​ពិសេស​សុភាពបុរស​ភ្លឹក​មិន​ស្ទើរ​នោះ​ទេ ក្រោយ​ពី​រូប​នាង​បង​បាន​បង្អួត​សម្រស់​យ៉ាង​ស្រស់​សោភា​ជាមួយនឹង​ការ​គ្រង​ក្នុង​ឈុត​ប៊ី​គី​នី​បញ្ចេញ​ដងខ្លួន​យ៉ាង​ទ្រលុកទ្រលន់ និង​ដើមទ្រូង​ពើង​យ៉ាង​ព្រហើន​គួរ​ឲ្យ​ខ្នា​ញ់​ពេក​ក្រៃ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ជើង​ចាស់​ដែល​មាន​សមត្ថភាព​បកស្រាយ​ចម្រៀង​យ៉ាង​ពីរោះ​រណ្តំ ​និង​ពូកែ​រាំ​ផង​នោះ នាង ឆៃ លី​ដា​ឡែ​ន បាន​ធ្វើ​អោយ​អ្នកគាំទ្រ ជា​ពិសេស​សុភាពបុរស​ភ្លឹក​មិន​ស្ទើរ​នោះ​ទេ ក្រោយ​ពី​រូប​នាង​បង​បាន​បង្អួត​សម្រស់​យ៉ាង​ស្រស់​សោភា​ជាមួយនឹង​ការ​គ្រង​ក្នុង​ឈុត​ប៊ី​គី​នី​បញ្ចេញ​ដងខ្លួន​យ៉ាង​ទ្រលុកទ្រលន់ និង​ដើមទ្រូង​ពើង​យ៉ាង​ព្រហើន​គួរ​ឲ្យ​ខ្នា​ញ់​ពេក​ក្រៃ ។

ក្រោយ​ពី​បង្ហោះ​រូប​មួយ​នេះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពីព្រោះ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​មួយ​រូប គឺ​គេ​កម្រ​ឃើញ​តារាចម្រៀង​ស្រី​នាង ឆៃ លី​ដា​ឡែ​ន បង្ហាញ​រូបរាង​ស៊ិ​ច​ស៊ី​បែប​នេះ​ទេ ហេតុ​ដូច្នេះ​ហើយ​ជាមួយនឹង​រូបភាព​ថ្មី​ៗ​នេះ​ធ្វើ​អោយ​មហាជន​លើក​ឡើង​ថា សម្រស់​របស់​នាង​នៅ​តែ​ស្រស់​សោភា មាន​ដងខ្លួន​ទាក់ទាញ​ទោះ​រាង​មាន​សាច់​ទ្រលុកទ្រលន់​ជាង​មុន​បន្តិច ជា​ពិសេស​សម្រស់​ដើមទ្រូង​របស់​នាង​ពិត​ជ​ស្រស់​ស្អាត​ពេក​ក្រៃ ។ ជា​រួម​សម្រស់​តារា​ស្រី​រូប​នេះ​មិន​ចាញ់​តារា​ស្រី​ជំនាន់​ក្រោយ​ឡើយ​។

យ៉ាងណាមិញ នេះ​មិនមែន​ជា​រឿង​មួយ​ប្លែក​នោះ​ឡើយ ដែល​តារាចម្រៀង​ស្រី​រូប​នេះ​បញ្ចេញ​សាច់​.​សខ្ចី​បែប​នេះ ពីព្រោះ​តែ​រូប​នាង​ក៏​ធ្លាប់​បង្ហាញ​ភាព​សិច​ស៊ី​កន្លង​មក​ដែរ គ្រាន់តែ​ពេល​នេះ​រូប​នាង​បាន​បង្ហាញ​ភាព​សិច​ស៊ី ជាមួយនឹង​ឈុត​ប៊ី​គី​នី​ពណ៌​ស យ៉ាង​ទ្រលុកទ្រលន់​ជាង​មុន ព្រោះតែ​រូប​នាង​រាង​មាន​សាច់​ជាង​មុន​បន្តិច​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​តារាចម្រៀង​ស្រី​រូប​នេះ​បាន​ត្រឡប់​មក​បង្ហាញ​ភាព​សិច​ស៊ី​ឡើង​វិញ ក្រោយ​ពី ឆៃ លី​ដា​ឡែ​ន ​បាន​ខូច​ចិត្តជា​ខ្លាំង និង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ស្វាមី​​វ័យក្មេង ដោយ​បន្សល់​ទុក​នូវ​កូនប្រុស​មួយ​រូប​នៃ​ចំណងដៃ​អាពាហ៍ពិពាហ៍​ដែល​បាន​បែក​បាក់ ៕

កែសម្រួលដោយ