ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បេឡា​រុស​ នឹង​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​ COVID-19​ មុនគេ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ពេល​ដែល​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​គ្លីនិក វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ឈ្មោះ​SPOUTNIK V ចាប់ផ្ដើម​នៅ​រុ​ស្សុ​ី​ក្នុង​ស​ប្ដា​ហ៍​នេះ ប្រទេស​បេឡា​រុស​ក៏​បង្ហាញ​​ពី​បំណង​របស់​ខ្លួន ឲ្យ​មានការ​ចាក់​សាកល្បង​ដំណាក់កាល​ទី​៣​នៃ​វ៉ាក់សាំង​នោះ លើ​ដែន​ដី​របស់​ខ្លួន​ដែរ​។ ម្យ៉ាងទៀត​ដូច​ការ​សម្រេច​របស់​ប្រធានាធិបតី​បេឡា​រុស…

ប្រទេស​រុ​ស្ស៊ី ៖ ពេល​ដែល​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​គ្លីនិក វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ឈ្មោះ​SPOUTNIK V ចាប់ផ្ដើម​នៅ​រុ​ស្សុ​ី​ក្នុង​ស​ប្ដា​ហ៍​នេះ ប្រទេស​បេឡា​រុស​ក៏​បង្ហាញ​​ពី​បំណង​របស់​ខ្លួន ឲ្យ​មានការ​ចាក់​សាកល្បង​ដំណាក់កាល​ទី​៣​នៃ​វ៉ាក់សាំង​នោះ លើ​ដែន​ដី​របស់​ខ្លួន​ដែរ​។ ម្យ៉ាងទៀត​ដូច​ការ​សម្រេច​របស់​ប្រធានាធិបតី​បេឡា​រុស លោក​អា​ឡិច​សង់​ដ្រ៍​លូ​កា​ឆេ​ន​កូ និង​របស់​សម​ភាគី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន គឺថា​ប្រទេស​បេឡា​រុស​នឹង​ជា​ប្រទេស​ដំបូង​គេ ដែល​នឹង​ទទួល​បាន​វ៉ាក់សាំង​នោះ​ក្រៅពី​រុ​ស្ស៊ី។

ក្នុង​ឱកាស​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ កាលពី​ថ្ងៃ​ទី​២៤​សីហា លោក​លូ​កា​ឆេ​ន​កូ​និង​លោកពូ​ទី​ន​បាន​ព្រមព្រៀង​គ្នា​ថា បេឡា​រុស​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​របស់​រុ​ស្ស៊ីនឹង​ត្រូវ​ផ្ដល់​ឲ្យ​។

តាម​ផ្នែក​សារព័ត៌មាន​របស់​ប្រធានាធិបតី​បេឡា​រុស​ថា ប្រធានាធិបតី​ទាំង​២​រូប​បាន​ព្រមព្រៀង​គ្នា​ថា ពលរដ្ឋ​បេឡា​រុស​នឹង​ចូលរួម ដោយ​ស្ម័គ្រចិត្ត ក្នុង​ការ​ចាក់​សាកល្បង​ដំណាក់កាល​ទី​៣​នៃ​វ៉ាក់​សាំង​ប្រឆាំង​វីរុស​ផលិត​នៅ​រុ​ស្ស៊ី។​ម្យ៉ាងវិញទៀត​បេឡា​រុស​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​។

ប្រទេស​ចំនួន​២០​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​របស់​ពួក​គេ​ចំពោះ​វ៉ាក់សាំង​SPOUTNIK V ក្រោយ​ពី​វ៉ាក់សាំង​នោះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​កាលពី​ថៃ្ង​ទី​១១​សីហា​មក​។ វ៉ាក់សាំង​នោះ​ត្រូវ​ធ្វើការ​សាកល្បង​គ្លីនិក​ដំណាក់​ការ​ទី​៣ ក្នុង​ស​ប្ដា​ហ៍​នេះ​។ មនុស្ស​ប្រមាណ​ជាង​៤០.០០០​នាក់​នឹង​ចូលរួម​ក្នុង​ការ​សាកល្បង​នោះ ដែល​ធ្វើ​យោង​ទៅ​តាម​បណ្ដា​បទដ្ឋាន​អន្តរជាតិ​។

បណ្ដា​អ្នក​វិទ្យាសាស្ត្រ​រុ​ស្ស៊ី ​និង​បណ្ដា​តំណាង របស់​មូលនិធិ​វិនិយោគ​ដោយ​ផ្ទាល់​របស់​រុ​ស្ស៊ី បាន​អះអាង​ពី​ចេតនា​របស់​ពួក​គេ​ផលិត​វ៉ាក់សាំង​នេះ ឲ្យ​បាន​ជិត​២០០​លាន​ដូ​សរ​ហូត​ដល់​ដំណាច់​ឆ្នាំ​នេះ​។ ប្រទេស​២០​បាន​សម្ដែង​រួច​ហើយពី​ការ​ចាប់អារម្មណ៍​របស់​ពួក​គេ ចំពោះ​វ៉ាក់សាំង​SPOUTNIK V ពិសេស​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម អា​រ៉ា​ប៊ី​សា​អូឌីត ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក ​និង​ឥណ្ឌា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ