ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ចេកអំបូង​លឿង និង​ស្វាយ​ស្រស់ ចិន​មាន​គម្រោង​នាំ​ផ្លែ​មៀន និង​ទុរេន​ទៅ​កាន់​ទីផ្សារ​ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​កម្ពុជា ប្រទេស​ចិន​ក៏​ដូច​ជា ប្រជាជន​ខ្លួន​តែងតែ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​មក​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិសេស វិស័យ​កសិកម្ម ដោយ​ភាគី​ចិន​បាន​បង្កើន​បរិមាណ​នៃ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​រហូត​ដល់ ៥០០​ពាន់​តោន…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​កម្ពុជា ប្រទេស​ចិន​ក៏​ដូច​ជា ប្រជាជន​ខ្លួន​តែងតែ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​មក​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិសេស វិស័យ​កសិកម្ម ដោយ​ភាគី​ចិន​បាន​បង្កើន​បរិមាណ​នៃ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​រហូត​ដល់ ៥០០​ពាន់​តោន និង​ថ្មី​ៗ​នេះ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចេញ​ចេកអំបូង​លឿង និង​ស្វាយ​ស្រស់​ឆ្ពោះ​ត្រង់​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​។

ដំណឹង​ល្អ​មួយទៀត​នោះ គឺថា ក្រោយ​ពី​កិច្ចព្រមព្រាង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន បាន​បញ្ចប់​ការ​តាក់តែង និង​គ្រោង​ចុះហត្ថលេខា​ដោយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខ​នោះ​ក៏​ស្រាប់តែ​មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​បង្ហើប​គម្រោង​ទៅ​កាន់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការ​វិនិយោគ​នៃ​ការ​នាំ​ចេញ​ដំណាំ​ហូប​ផ្លែ​ផ្សេង​ទៀត​របស់​កម្ពុជា​មាន​ដូច​ជា ទុរេន មៀន ខ្នុរ ដូងក្រអូប និង​ក្រូចថ្លុង​ជាដើម ទៅ​កាន់​ទៅ​ផ្សារ​ប្រទេស​ចិន ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​លោក Wang Bingham អគ្គនាយក​ក្រុមហ៊ុន​ធៀន ធៀន និង​សហការី បាន​ថ្លែងប្រាប់​លោក លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក Wang Bingham បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​អំពី​ផលិតផល និង​គុណភាព​នៃ​ផ្លែស្វាយ មៀន ខ្នុរ ទុ​រេ​ន ដូងក្រអូប និង​ក្រូចថ្លុង​របស់​កម្ពុជា លោក​ពិតជា​មានការ​ជឿជាក់​ថា​នឹង​ទទួល​ការ​គាំទ្រ និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រ​ទេ​ចិន នា​ពេល​ដែល​ក្រុមហ៊ុន ដាក់​លក់​នៅ​លើ​ប្រព័ន្ធ​ទីផ្សារ​ពាណិជ្ជកម្ម​ព័ត៌មាន​វិជ្ជា​ផ្ទាល់​របស់​ក្រុមហ៊ុន ។ ហើយ​ដើម្បី​ឱ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ លោក​អគ្គនាយក​ក៏​បាន​ស្នើ​សុំ​យោបល់ និង​អនុសាសន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ប្រមូល​ទិញ និង​នីតិវិធី​នៃ​ការ​នាំ​ចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​បន្ត​ថា ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ ប្រមូល​ទិញ កែ​ច្នៃ វេច​ខ្ចប់ និង​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់ ពី​កម្ពុជា​ចេញ​ទៅ ប្រទេស​ចិន របស់​ក្រុមហ៊ុន លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​គាំទ្រ ហើយ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គម្រោង​វិនិយោគ​នេះ​គឺ​ពិតជា​ស្រប​តាម​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​ក្នុង​ការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម ការ​កែ​ច្នៃ វេច​ខ្ចប់ និង​នាំ​ចេញ ដែល​ទាំង​អស់នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ ។

ក្នុង​នោះ​ផង​ដែរ លោក វេ​ង សា​ខុន ក៏​បាន​ណែនាំ​ដល់ ក្រុមហ៊ុន​សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​សហប្រតិបត្តិកា​អន្តរជាតិ និង​នាយកដ្ឋាន​កសិឧស្សាហកម្ម សិក្សា​ស្វែង​យល់​បន្ថែម​អំពី​សក្តា​នុ​ពុល​នៃ​ផលិតកម្ម​ឈើ​ហូប​ផ្លៃ​ខាងលើ រួច​រៀបចំ​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង ដើម្បី​ក្រសួង​មាន​លទ្ធភាព​អាច​ជួយ​សម្របសម្រួល​ក្នុង​ការ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ និង​ជា​ពិសេស​នីតិវិធី​នៃ​ការ​នាំ​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ