ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា ខេមរៈ សិរីមន្ត មាន​គេ​ចែចូវ​ទោះ​កំពុង​ជាប់​ចំណង​ជាមួយ​ផលិត​កម្ម​​ធំ​មួយ​ក្តី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​នៅ​ក្នុង​ចង្កោម​សិល្បៈ​មានការ​ជជែក​គ្នា​ល្បី​រន្ទឺ​ថា តារាចម្រៀង​ប្រុស​សង្ហារ​​ដែល​មាន​ទឹកដម​សម្លេង​ពូកែ​ស្រែកថ្ងូរ លោក ខេមរៈ សិរីមន្ត កំពុង​មាន​គេ​ចែចូវ ចង់​សេ​រ៉េ​យក​​រូប​លោក​ទៅ​នៅ​ជាមួយនឹង​ទ្រនំ​ថ្មី ដែល​ផលិតកម្ម​នោះ ​គឺជា​កន្លែង​ដែល​គេ​កំពុង​ល្បី​សុះ​សាយ​​ផង​ដែរ​ថា…

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​នៅ​ក្នុង​ចង្កោម​សិល្បៈ​មានការ​ជជែក​គ្នា​ល្បី​រន្ទឺ​ថា តារាចម្រៀង​ប្រុស​សង្ហារ​​ដែល​មាន​ទឹកដម​សម្លេង​ពូកែ​ស្រែកថ្ងូរ លោក ខេមរៈ សិរីមន្ត កំពុង​មាន​គេ​ចែចូវ ចង់​សេ​រ៉េ​យក​​រូប​លោក​ទៅ​នៅ​ជាមួយនឹង​ទ្រនំ​ថ្មី ដែល​ផលិតកម្ម​នោះ ​គឺជា​កន្លែង​ដែល​គេ​កំពុង​ល្បី​សុះ​សាយ​​ផង​ដែរ​ថា លោក ព្រាប សុវត្ថិ នឹង​ទៅ​ជ្រក​ដែរ​នោះ ។

យ៉ាងណាមិញ​ នៅ​មិន​ទាន់​មាន​តម្រុយ​បែប​ណា​ឡើយ​ ចំពោះ​ដំណឹង​ដែល​តារាចម្រៀង​ប្រុស​សង្ហារ​​កំពុង​ត្រូវប៉ាន់​ទីផ្សារ​ចម្រៀង​នៅ​ស្រុក​ខ្មែរ​មាន​គេ​ចែចូវ​នោះ​ទេ គ្រាន់តែ​គេ​ដឹង​ថា លោក​មន្ត និង​​ថៅកែ​ផលិតកម្ម​នោះ ស្និ​ទ​គ្នា​ខ្លាំង​ណាស់ ទាំង​ចំណងមិត្តភាព ​និង​មុខ​ជំនួញ​។ បើ​និយាយ​ពី លោក សិរីមន្ត ​និង ឡេ​ង ណា​វ៉ា​ត្រា ដែល​គេ​ដឹង​ថា ​បាន​បើក​ផលិតកម្ម​ចម្រៀង​នោះ គឺ​ឃើញ​ថា​មាន​​ឬ​ស​គល់​ស្និ​ទ​ស្នាល​គ្នា​ខ្លាំង​មិន​ចាញ់​លោក ព្រាប សុវត្ថិ ប៉ុន្មាន​ឡើយ​។ អ្នក​ទាំង​២ មាន​ហ៊ុន​ដី​ជាមួយ​គ្នា បើ​ចាប់ដៃ​ចងក្រង​ចម្រៀង ក្នុង​ផលិត​កម្មរិត​តែ​មូល​មិនបាច់​ហត់​ទៅ​ណា​។ ស្រប​ពេល​​ថ្មី​ៗ​នេះ​ ឧស្សាហ៍​ឃើញ​លោក សិរីមន្ត​នៅ​ក្បែរ​កៀក​ជាមួយ​លោក ណា​វ៉ា​ត្រា ថត​បង្ហោះ ក្នុង​ពេល​ផ្ទុះ​រឿង ព្រាប សុវត្ថិ ដូរ​ទីតាំង​ដែរ​នោះ​។

មហាជន​អ្នកគាំទ្រ​តារាចម្រៀង​ទាំង​ពីរ​ក៏​កំពុង​អ៊ុត​មើល​ថា ​តើ លោក សុវត្ថិ និង​លោក​សិរីមន្ត នឹង​ជ្រក​ក្រោម​ផលិតកម្ម​ថ្មី​ជាមួយ​គ្នា​ឬ​យ៉ាងណា? តែ​បងប្អូន​ខ្លះ​បាន​លើក​ឡើង​ថា លោក សិរីមន្ត ទំនង​​នៅ​កន្លែង​ចាស់​មិនយូរ​ទេ នឹង​ដូរ​ដែរ​។ ខណៈ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ធំ ហាក់ដូចជា​ស្ងាត់​មិន​សូវ​ផ្ទុះ បានការ​ងារ​តែ​ផ្នែក​គណៈ​ក​ម្មា​ការ បង្ហាញ​គេឯង​។

យ៉ាងណា​ នេះ​ជាទិន្នន័យ​មួយ​ដែល មិន​ទាន់​មាន ការ​លើក​ឡើង​បែប​ណា​នោះ​ទេ គ្រាន់តែ​អ្នក​ខ្លះ​វិភាគ​ប៉ុណ្ណោះ​។ មូលហេតុ​នៅ​កន្លែង​ចាស់ ក៏​មាន​ធនធាន​ល្អ​ដែរ ប៉ុន្តែ​នេះ​ស្ថិត​នៅ​លើ​ជំហរ របស់ លោក​ខេមរៈ សិរីមន្ត​។ យើង​មាន​តែ​រង់ចាំ​តាមដាន​អ៊ុត​លទ្ធផល​ពី​លោក សិរីមន្ត​ម្តង​ថា​តើ មានការ​ដូរ​ជំហរ ឬ​មិន​ប្តូរ ថា​តើ​ផលិតកម្ម​ថ្មី​មាន​មន្ត​ស្នេហ៍​គ្រប់គ្រាន់​ដើម្បី​ទាក់ចិត្ត​លោក សិរីមន្ត​ឬ​យ៉ាងណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ