ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារជន​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​​បាក់ដងសន្ទូច​ បាន​ទទួល​អំណោយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​​បាក់ដង​​សន្ទូចក្នុងការដ្ឋានសំណង់អគារ ​បណ្តាល​ឱ្យសង្កត់លើមនុស្ស​​​បាត់បង់ជីវិត​​​ចំនួន​៥​នាក់​ និង​របួសធ្ងន់ស្រាល​​​ចំនួន​៤​នាក់ បាន​​ទទួល​អំណោយពី​​កាកបាទក្រហមកម្ពុជា​កាលពី​ថ្មី​ៗ​នេះ​។ គួររំលឹក​ថា សោកនាដកម្ម​បាក់ដង​សន្ទូច ឆក់​យក​ជីវិត​៥​នាក់ របួសធ្ងន់​៣​នាក់…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​​បាក់ដង​​សន្ទូចក្នុងការដ្ឋានសំណង់អគារ ​បណ្តាល​ឱ្យសង្កត់លើមនុស្ស​​​បាត់បង់ជីវិត​​​ចំនួន​៥​នាក់​ និង​របួសធ្ងន់ស្រាល​​​ចំនួន​៤​នាក់ បាន​​ទទួល​អំណោយពី​​កាកបាទក្រហមកម្ពុជា​កាលពី​ថ្មី​ៗ​នេះ​។ គួររំលឹក​ថា សោកនាដកម្ម​បាក់ដង​សន្ទូច ឆក់​យក​ជីវិត​៥​នាក់ របួសធ្ងន់​៣​នាក់

​លោក​ អ៊ុយ សំអាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទក្រហមកម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ជា​ការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ហើយ​កាកបាទក្រហមកម្ពុជា​បាន​ចុះ​សួរ​សុខ​ទុក្ខ​ដល់​ជន​រង​គ្រោះ​ចំនួន​៤​នាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ ​និង​គ្រួសារ​​ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ចំនួន​៥​នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

​លោក​បាន​បញ្ជាក់​ថា ​ក្នុង​ឱកាស​ចុះ​សួរ​សុខ​ទុក្ខ ក៏​បាន​នាំ​យក​អំណោយ​កាកបាទក្រហមកម្ពុជា​ប្រគល់​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​បាក់​ដងសន្ទូច ​បណ្តាល​ឱ្យ​បាត់ប​ង់ជីវិត​​ចំនួន​៥​គ្រួសារ ​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​ចំនួន​៤​កា​រ៉ុ​ង ​ស្មើ​នឹង​១០០​គីឡូក្រាម, ទឹកក្រូច​៥​កេស, ត្រីខ​៥​យួរ, មី​៥​កេស ថវិការមួយ​ចំនួន​ ។ ដោយឡែក​​អ្នក​រង​គ្រោះចំនួន​​៤​នាក់​ដែល​កំពុង​សម្រាក​ព្យ​បាល​នៅ​មន្ទី​ពេទ្យ​ ក្នុង​ម្នាក់ៗ​ទទួល​បាន ទឹកដោះគោឆៅ ២​កេស ទឹក​បរិ​សុទ្ធ​២​កេស អំបិល​អ៊ីយ៉ូត និង​ឃី​ត​១​កញ្ចប់​រួម​មាន​ភួយ មុង ក្រ​ម៉ា អាវយឺត និង​ថវិកា​មួយ​ចំនួនផង​ដែរ​​។

​សូម​បញ្ជាក់​ថា ​ឧបទ្ទវហេតុ​​បាក់ដងសន្ទូច​ក្នុងអគារការ​ដ្ឋានសំណង់សង្កត់លើមនុស្ស បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​ចំនួន​​៥​នាក់​ និងរ​បួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ​ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ