ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​ជិត​២០០០​កន្លែង​ត្រូវ​ប្រកាស​​បិទទ្វារ​នៅ​កូរ៉េ​ខាងត្បូង

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រសួង​អប់រំ​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ច័ន្ទ បានឱ្យ​ដឹង​ថា សាលារៀន​ជិត ២,០០០​កន្លែង បាន​ផ្អាក​ថ្នាក់រៀន​ដោយ​ផ្ទាល់ ដោយសារ​តែ​ការ​កើនឡើង​នៃ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ ក្រសួង​បាន​និយាយ​ថា…

កូរ៉េ​ខាងត្បូង ៖ យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រសួង​អប់រំ​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ច័ន្ទ បានឱ្យ​ដឹង​ថា សាលារៀន​ជិត ២,០០០​កន្លែង បាន​ផ្អាក​ថ្នាក់រៀន​ដោយ​ផ្ទាល់ ដោយសារ​តែ​ការ​កើនឡើង​នៃ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​។

ក្រសួង​បាន​និយាយ​ថា ការ​ប្រកាស​នេះ គឺ​សំដៅលើ​សាលារៀន​ចំនួន ១,៨៤៥​កន្លែង នៅ​ទូ​ទាំង​ប្រទេស ដែល​នេះ​ជា​លើក​ទី​១ ចាប់តាំងពី​ខែឧសភា ដែល​សាលា​ចំនួន​ជាង ១,០០០ នឹង​ត្រូវ​បិទទ្វារ​។

យោង​តាម​ក្រសួង​បានឱ្យ​ដឹង​ថា សិស្ស​សរុប​ចំនួន ២៨៣​នាក់ និង បុគ្គលិក​សាលា​ចំនួន ៧៩​នាក់​បាន​ធ្វើតេស្ត​វិជ្ជមាន​ថា មាន​កូ​វី​ដ​១៩ ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែឧសភា នៅ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ចាប់ផ្តើម​បញ្ជូន​សិស្ស​ទៅ​ថ្នាក់រៀន​វិញ​។

បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក បច្ចុប្បន្ន​កំពុង​រិះរក​វិធី ដើម្បី​ធ្វើ​ឱ្យ​កុមារ​រៀនសូត្រ​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ព្រមាន​នៅ​ដើមខែ​សីហា​ថា ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​លើ​មនុស្ស​ជំនាន់​ក្រោយ ដោយសារ​តែ​ការ​បិទទ្វារ​សាលារៀន​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ឆ្លង​រាលដាល​។

លោក Guterres បាន​បន្ថែម​ថា ៖ «​ការ​នាំ​សិស្ស​ត្រឡប់​ទៅ​សាលារៀន​និង​ស្ថាប័ន​សិក្សា​ប្រកប​ដោយ​សុវត្ថិភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ត្រូវ​តែ​ជា​អាទិភាព នៅ​ពេល​ការ​ឆ្លង​កូ​វី​ដ​១៩ ត្រូវ​បាន​គ្រប់គ្រង​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ