ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខេ​ម ពោល​ទាំង​អួល​ដើម​.​ក​ទៅ​កាន់​ផលិតកម្ម​ថោ​ន​រឿង​កោះហៅ​ខ្លួន​ដោះស្រាយ​បញ្ហា​កុងត្រា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​មហាជន​អ្នកគាំទ្រ ក្រោយ​ពី​ផលិតកម្ម​ថោ​ន​បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​លោក ខេ​ម តារាចម្រៀង​ដែល​មានឈ្មោះ​ពិត ប៉ុន…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​មហាជន​អ្នកគាំទ្រ ក្រោយ​ពី​ផលិតកម្ម​ថោ​ន​បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​លោក ខេ​ម តារាចម្រៀង​ដែល​មានឈ្មោះ​ពិត ប៉ុន សុ​ណា​រិ​ន ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​អំពី​បញ្ហា​មិន​ទាន់​ចប់​កុងត្រា​ជាមួយនឹង​ផលិតកម្ម តែ​បែរជា​ឃើញ​តារាចម្រៀង​ប្រុស​រូប​នេះ​ចេញ​បទ​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ផ្សេង​ទៅ​វិញ ។

ក្រោយ​ពី​ម្ទា​ស់​ផលិត​ចេញ​លិខិត​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ពេល​នេះ​លោក ខេ​ម បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​អំពី​មូលហេតុ​នៃ​ផលិតកម្ម​ថោ​ន​កោះហៅ​ខ្លួន និង​បញ្ជាក់​អំពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ចាកចេញ​របស់​ខ្លួន ដោយ​តារាចម្រៀង​ប្រុស​សង្ហា​រូប​នេះ​បាន​បញ្ជាប់​ទៅ​កាន់​អ្នកគាំទ្រ​ឲ្យ​ដឹង​ថា រូប​លោក​បាន​សុំ​លាលែង​ឈប់​ពី​ក្រុមហ៊ុន​ត្រឹមត្រូវ មិន​ដូ​ចម្ទាស់​ផលិតកម្ម​ចោទប្រកាន់​នោះ​ឡើយ ។

ពោល​ទាំង​អួល​ដើម​.​ក តារាចម្រៀង​ប្រុស​រូប​នេះ​បាន​លើក​ឡើង​ថា « គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំ​នេះ បំពាន​កុងត្រា​នោះ គឺ​ពិតជា​ភ្ញាក់ផ្អើល​ហួសចិត្ត ។ ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ​មិន​ដែល​មាន​បំណង​ឡើយ​ហើយ​ឆ្កែ​មួយ​ក្បាល​នេះ គឺ​សុំ​លាឈប់​ដោយ​ត្រឹមត្រូវ មាន​ទាំង​លិខិត​លាឈប់ ព្រោះ​គិត​ថា ផុត​កុងត្រា​ហើយ តែ​មេ​ថា នៅ​កុងត្រា តែ​ឆ្កែ​មួយ​ក្បាល​សុំ​មើល​ជា​ច្រើន​លើក​ហើយ​ថា បើ​នៅ​នឹង​នៅ​ច្រៀង​ទៀត​តែ​មេ​គេចវេស​រុញ​ទៅ​អ្នក​នេះ​អ្នក​នោះ​មិន​ឱ្យ​មើល (​ឬ​មេ​ចង់អោយ​ខ្ញុំ​បង្ហាញ​ភ័ស្តុតាង​តាម​ហ្វេ​ស​បុក​នេះ​) ។

យ៉ាងណាមិញ តារាចម្រៀង​ប្រុស​ដែល​មានឈ្មោះ​បោះ​សម្លេង​មួយ​រូប​នេះ ក៏​បាន​ស្រេច​ចិត្ត​ស្រាយ​ច​ម្ង​ល់​ពី​មូលហេតុ​មួយ​ចំនួន ពី​ការ​ចាក​ចេញពី​ផលិតកម្ម ពីព្រោះ​តែ​រូប​លោក​មិន​បាន​ចេញ​បទ​ចម្រៀង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ត្រូវ​រក​បទ​ចម្រៀង​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ផលិតកម្ម​ជួយ​គាំទ្រ​ទៅ​ដល់​រូប​លោក​ទើប​ធ្វើ​អោយ​រូប​លោក​គ្មាន​ភាព​កក់ក្តៅ​ជាមួយនឹង​ផលិតកម្ម​ដែល​ខ្លួន​កំពុង​ច្រក​កោន​តទៅ​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​យាង​តាម​ការ​បង្ហោះ​របស់​ផលិតកម្ម​ថោ​ន​កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ​ថា រវាង​កុងត្រា​របស់​ផលិតកម្ម​ជាមួយនឹង​តារាចម្រៀង​លោក ខេ​ម នៅ​តែ​មាន​ជាមួយ​គ្នា​រហូត​ដល់​ចុង​ដល់​ខែធ្នូ ឆ្នាំ ២០២០ ទើប​ចប់​កុងត្រា ៕

កែសម្រួលដោយ