ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​២៦ ខែសីហា ដល់​ថ្ងៃ​០១ ខែកញ្ញា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២៦ ខែសីហា ដល់​ថ្ងៃ​ទី​០១ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២៦ ខែសីហា ដល់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី មាន​ឥទ្ធិពល​ខ្សោយ​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​បញ្ជាក់​ថា តាម​រយៈ​តាមដាន​នៃ​កា​រវិ​វត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​ខ្សោយ​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។

ចំពោះ​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ១ ៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣២-៣៤°C ។
ចាប់ពី​ថ្ងៃ​ទី ២៦-២៧ ខែសីហា បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​តិច ។ បន្ទាប់​ពី​នោះ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ។ សម្រាប់​បណ្តា​ខេត្ត​ដទៃ​ទៀត​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​តិច ។

២ ៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

៣ ៖ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C
និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​តិច ។

ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​ផ្នែក​មួយ​ចំនួន នៃ​បណ្តា​ខេត្ត​ស្ថិត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ​ផង​ដែរ ៕