ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា​ទ្រាំ​លែង​បាន​! បង្ហាញ​ខ្សែ​.​ក និង​​នាឡិកា​ពេជ្រ​រាប់​ម៉ឺន​រាប់​ពាន់​ដុល្លារ​បញ្ឈឺ​​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ភេទ​ទី​៣ ម៉ា​ដូ​ណា ធ្លាប់​បាន​រង​ពាក្យ​អ្នក​ក្នុង​ចង្កោម​សិល្បៈ​មួយ ចំនួន មើល​ស្រាល ចុង​ភ្នែក​ដើម​ភ្នែក​។ យ៉ាងណា លោក​មិន​តបត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ តារា​ភេទ​ទី​៣ ម៉ា​ដូ​ណា ធ្លាប់​បាន​រង​ពាក្យ​អ្នក​ក្នុង​ចង្កោម​សិល្បៈ​មួយ ចំនួន មើល​ស្រាល ចុង​ភ្នែក​ដើម​ភ្នែក​។ យ៉ាងណា លោក​មិន​តបត​នោះ​ទេ គឺ​ខិតខំ​ធ្វើការ រហូត​ទទួល​បាន​របស់ទ្រព្យ​ជា​ច្រើន ហើយ​ថ្មី​ៗ​នេះ​លោក​បាន​អួត​រឿង​ពេជ្រ​ឱ្យ​អ្នក​ទាំងនោះ​ក្អួត​ឈាម​តែ​ម្តង។

មួយ​ប្រាវ​ចុង​ក្រោយ​នេះ ម៉ា​ដូ​ណា ហាក់​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​លើ​បណ្តាញ​ការងារ និង​សិល្បៈ​។ កត្តា​ទាំងនេះ បាន​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ឱកាស​ស្រវា​ការងារ​ខ្លាញ់ រក​លុយ​បាន​ទិញ​នេះ​ទិញ​នោះ​ជា​ទ្រព្យ​ជាប់​កាយ​។ ថ្មី​ៗ​នេះ​ឡើង​កាលី​ប ក្លាយជា​អ្នកតំណាង ឱ្យ​ហាង​ពេជ្រ​មួយ កុងត្រា​៣​ឆ្នាំ ទទួល​បាន​ប្រាក់ខែ​មួយ​តង់​ទៀត​។

ភ្លាម​ៗ ម៉ា​ដូ​ណា បាន​បង្ហើប​ថា លទ្ធផល​ដែល​លោក​បាន​មក​ពេល​នេះ ជា​ការ​ខិតខំ ហើយ​កើត​ចេញពី​អ្នក​មើល​ស្រាល​យើង ទើប​ខំ​ដោយ​មិន​ឈ្នានីស ឬ​ខឹង​ឡើយ ។ ចង់​ឈ្នះ​មា ទាល់តែ​យើង​ព្យាយាម​ធ្វើ​អ្វី​ដោយ​សមត្ថភាព​យើង ហើយ​ប្រឹងប្រែង​នោះ​ផល​នឹង​ហុច ។

មិន​ចាំបាច់​ដើរ​និយាយដើម​គេ ឬ​ធ្វើខ្លួន​ហា​យ​សូ​តែ​សម្បក​ក្រៅ ក្នុងផ្ទះ​ប្រហោង​ក្នុង​ឡើយ​។ ជាក់ស្តែង ដូច​ជា​ខ្សែ​.​ក​នេះ​ជា​ពេជ្រ តម្លៃ​មិន​ច្រើន​នោះ​ទេ តែ​១​ម៉ឺន​ដុល្លារ​ជាង បូក​ទាំង​នាឡិកា​ជិត​៤​ពាន់​ដុល្លារ ដែល​ជា​ការ​ខិតខំ​ចេញពី​កម្លាំង​ញើស​ឈាម​។

លើស​ពី​នេះ​ក៏​ទិញ​ខ្សែ​.​ក​ពេជ្រ​អោយ​ប្តី​ជិត​២​ពាន់​ដុល្លារ​។ ន័យ​ដែល​លោក​ខិតខំ​ធ្វើ ដើម្បី​តប​នឹង​មនុស្ស​ពូកែ​មើល​គេ​អន់​ៗ​ពេក​អោយ​ភ្លឺ​។ ធាតុ​ពិត​លោក​អត់​ចង់​អួត​រឿង​បែប​នេះ​ទេ វា​មិនល្អ​សម្រាប់​អ្នក​ចាំ​ចាប់កំហុស​ពេល​យើង​សម្ញែង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ