ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​រឿង​ឌឺដង​ដាក់គ្នា ត្រូវ​ជាប់​ពន្ធនាគារ​បណ្តោះអាសន្ន !

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​យុវជន​២​នាក់ ដែល​បាន​យក​ដំបង​វាយ​យុវជន​ម្នាក់​រង​របួសធ្ងន់ ដោយសារ​ខឹង​ការ​ឌឺដង​ដាក់​គ្នា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។ ដែល​ប្រព្រឹត្ត​នៅ​លើ​ផ្លូវជាតិ​លេខ​១១០ ក្នុងភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល​ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​០៤ និង​៣០​នាទី​ល្ងាច តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ ប៊ុ​ង ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​, ទី​២-​ឈ្មោះ ផេង លី​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល​ស្រុក​ស្អាង ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ សា​ឃី វ៉ា​ន់​សូត្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​វរសេនីយ៍ លន ច​ន្ថា​រ អធិការរង​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​០៤ និង​៣០​នាទី​ល្ងាច ឈ្មោះ សា​ឃី វ៉ា​ន់​សូត្រ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​គូប​ជ្រុង ពណ៌​ខៀវ សេ​៥០ ជាមួយ ឈ្មោះ ហាក់ ហា​គី​ម និង​មិត្តភក្ដិ​ពីរ​ម៉ូតូ​ផ្សេង​ទៀត មាន​គ្នា​៥​នាក់ ចេញពី​រមណី​ដ្ឋា​ន​ភូមិ​ផ្កាត្រកួន ស្ថិត​នៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ឈ្មោះ ហាក់ ហា​គី​ម ជា​អ្នក​ឌុ​ប​ឈ្មោះ សា​ឃី វ៉ា​ន់​សូត្រ​។

លុះ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ក៏​ស្រាប់តែ​មាន​ជនសង្ស័យ ចំនួន​០២​នាក់ (​ឈ្មោះ ប៊ុ​ង ម៉េ​ង​ហុង និង​ឈ្មោះ ផេង លី​ហេង​) បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ជិះ​តាម​ពីក្រោយ រួច​បាន​យក​ដំបង​ឈើ ទំហំ​ប៉ុនកដៃ​ក្មេង ប្រវែង​ប្រហែល​ជិត​មួយ​ម៉ែត្រ វាយ​ទៅ​លើ​ឈ្មោះ សា​ឃី វ៉ា​ន់​សូត្រ ចំ​ក្បាល​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​របួសធ្ងន់ រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​បាន​ពាក្យបណ្ដឹង​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន ហើយ​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ម៉េ​ង​ហុង និង​ឈ្មោះ ផេង លី​ហេង មក​ធ្វើការ​សាកសួរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​ពីរ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ