ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ម៉ា​ឡេ​ស៊ី អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជាអាច​វិល​ត្រឡប់​ចូល​ប្រទេស​នេះ​វិញ

3 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួ ៖ ចាត់ទុកជា​ស្ថានការណ៍​វិ​វត្ត​ទៅ​មុខ​ល្អ​ប្រសើរ ក្រោយ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ថ្មី​ៗ​នេះ​បាន​សម្រេច​ថា ជនបរទេស​ទាំងអស់ រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចាកចេញ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​បទបញ្ជា​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ (Movement Control…

គូ​ឡា​ឡាំ​ពួ ៖ ចាត់ទុកជា​ស្ថានការណ៍​វិ​វត្ត​ទៅ​មុខ​ល្អ​ប្រសើរ ក្រោយ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ថ្មី​ៗ​នេះ​បាន​សម្រេច​ថា ជនបរទេស​ទាំងអស់ រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចាកចេញ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​បទបញ្ជា​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ (Movement Control Order) ចាប់តាំងពី​ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​២០២០ ហើយ​មាន​បំណង​វិល​ត្រឡប់​មក​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​ជា​មុនពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី​ ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី យោង​តាម​កំណត់​ទូត​លេខ KLN 47/2020 ចុះ​ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ២០២០ របស់​ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី សូម​ជូនដំណឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍ ឬ​បណ្តោះអាសន្ន​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជ្រាប​ថា ជនបរទេស​ទាំងអស់ រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចាកចេញ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​បទបញ្ជា​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ (Movement Control Order) ចាប់តាំងពី​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ​២០២០ ហើយ​មាន​បំណង​វិល​ត្រឡប់​មក​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​ជា​មុន ពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី​។

សេចក្តី​ប្រកាស ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០២០ បាន​បន្ត​ថា ដើម្បី​ទទួល​បាន​លិខិតអនុញ្ញាត​ចូល​ប្រទេស​ម៉ា​ឡេ​ស៊ី ពី​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍ និង​ការ​បំពេញ​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត ដែល​តម្រូវ​ដោយ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ដូចនេះ​សូម​បងប្អូន​ធ្វើការ​ទំនាក់​ទំនងជា​មុន​ជាមួយ​ស្ថានទូត​ម៉ា​ឡេ​ស៊ី នៅ​ទីក្រុង​ភ្នំពេញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ