ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Paul Pogba ត្រៀម​បើក​ការ​ចរចា​លើ​កុងត្រា​ថ្មី​ជាមួយ Man United

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Mino Raiola ភ្នាក់ងារ​របស់ Paul Pogba បាន​និយាយ​ថា ខ្សែបម្រើ​ជម្រើសជាតិ​បារាំង​រូប​នេះ…

អង់គ្លេស ៖ លោក Mino Raiola ភ្នាក់ងារ​របស់ Paul Pogba បាន​និយាយ​ថា ខ្សែបម្រើ​ជម្រើសជាតិ​បារាំង​រូប​នេះ នឹង​មិន​ត្រូវ​ដាក់​លក់​ដោយ​ក្រុម Manchester United នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ​ទេ ហើយ​ការ​ពិភាក្សា​អំពី​កិច្ចសន្យា​ថ្មី​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​រូប​នេះ បាន​ស៊ូទ្រាំ​នឹង​រដូវ​កាល ២០១៩-២០ ដ៏​លំបាក​ដោយសារ​បញ្ហា​របួស ប៉ុន្តែ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ក្រុម​របស់លោក​ Ole Gunnar Solskjear ឱ្យ​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​លេខ​៣ នៅ​ក្រប​ខណ្ឌ Premier League ។

លោក Mino Raiola បាន​និយាយ​ថា United នឹង​មិន​ទទួលយក​ការ​ដេញថ្លៃ​ណាមួយ សម្រាប់​កីឡាករ​រូប​នេះ​នៅ​រដូវក្តៅ​នេះ​ទេ​។ ដោយ​លោក​បាន​ថ្លែងប្រាប់ Sky Sports យ៉ាង​ដូច្នេះ​ថា «Pogba គឺជា​កីឡាករ​សំខាន់​សម្រាប់ Man United ។ ពួក​គេ​មាន​កំពុង​មាន​គម្រោង​សំខាន់ ហើយ​គេ​បាន​រួម​បញ្ចូល ១០០% ផង​ដែរ​។ Man United នឹង​មិន​ទទួល​យក​ការ​ដេញថ្លៃ​ណាមួយ​ដើម្បី​លក់ Pogba ឡើយ​។ យើង​នឹង​និយាយ​អំពី​កិច្ចសន្យា​ថ្មី ក្នុង​ពេល​ឆាប់​ៗ ដោយ​គ្មាន​ភាព​តានតឹង​ឡើយ​»​។

ជម្រាប​ជូន​ថា កិច្ចសន្យា​បច្ចុប្បន្ន​របស់ Pogba នឹង​ដំណើរការ​រហូត​ដល់​រដូវក្តៅ​ឆ្នាំ​ក្រោយ ខណៈ​កាលពី​ខែមិថុនា​កន្លង​ទៅ​កីឡាករ​រូប​នេះ បាន​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ខ្លួន ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ទៀត​នៅ Old Trafford៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ