ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារម្ភ​កាន់តែ​ខ្លាំង​លើ​ស្ថានភាព​សុខ​ភាព​​លោក​អា​បេ

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្ស​អា​បេ​ថ្លែង​នា​ថ្ងៃ​ទី​២៤​សីហា​ថា លោក​បាន​ធ្វើតេស្ត​នានា ក្នុង​មន្ទីរ​ព​ទ្យ​មួយ​នៃ​ក្រុង​តូ​ក្យូ ជា​លើក​ទី​២​ក្នុងអំឡុងពេល​៨​ថ្ងៃ បែប​នេះ​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​នានា លើ​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​សុខភាព​របស់​លោក​។ នៅ​មុខ​បណ្ដា​សារព័ត៌មាន​ពេល​វិល​ត្រឡប់​មក​កាន់​និវេសនដ្ឋាន​ផ្លូវការ​របស់​លោក​វិញ ក្រោយ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ច្រើន​ម៉ោង…

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្ស​អា​បេ​ថ្លែង​នា​ថ្ងៃ​ទី​២៤​សីហា​ថា លោក​បាន​ធ្វើតេស្ត​នានា ក្នុង​មន្ទីរ​ព​ទ្យ​មួយ​នៃ​ក្រុង​តូ​ក្យូ ជា​លើក​ទី​២​ក្នុងអំឡុងពេល​៨​ថ្ងៃ បែប​នេះ​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​នានា លើ​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​សុខភាព​របស់​លោក​។

នៅ​មុខ​បណ្ដា​សារព័ត៌មាន​ពេល​វិល​ត្រឡប់​មក​កាន់​និវេសនដ្ឋាន​ផ្លូវការ​របស់​លោក​វិញ ក្រោយ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ច្រើន​ម៉ោង លោក​អា​បេ​ថ្លែង​ថា ដោយ​ព្យាបាល​សុខភាព​របស់ខ្ញុំ ខ្ញុំ​ចង់​បន្ត​ការងារ​ដែល​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​។ ពេល​នេះ​ខ្ញុំ​ទទួល​បាន​លទ្ធផល​លម្អិត​ពី​បណ្ដា​ការ​វិភាគ​នានា​កាលពី​ស​ប្ដា​ហ៍​មុន ហើយ​ខ្ញុំ​ត្រូវធ្វើ​តេស្ត​នានា​បន្ត​ទៀត​។ លោក​សន្យា​ផ្ដល់​ការ​បញ្ជាក់​នានា​លើ​ស្ថានភាព​សុខភាព​របស់​លោក​នា​ឱកាស​ក្រោយ​ទៀត​។

មុន​នេះ​ទូរទស្សន៍​ជប៉ុន​NIPPON TV​ដែល​ដកស្រង់​ប្រភព​ជិតដិត​នឹង​គណបក្ស​លោក​អា​បេ គឹ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​អះអាង​ថា លោក​អា​បេ​ទទួល​ការ​ព្យាបាល​កាលពី​ថ្ងៃ​ទី​១៧​សីហា​កន្លង​ទៅ​នូវ​ជំ​ងឹ​មួយ ដែល​លោក​ធ្លាប់​កើត​រួច​ហើយ​កាលពី​ពេល​មុន​។

ចំណែក​កាសែត​ជប៉ុន​មួយ​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា លោក​អា​បេ​ធ្លាប់​ក្អក​ធ្លាក់ឈាម កាល​ពីដើម​ខែកក្កដា ហើយ​បណ្ដា​សារព័ត៌មាន​ជប៉ុន​ក៏​រាយការណ៍​ដែរ​ថា លោក​មិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ធំដុំ​ណាមួយ​ឡើយ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ