ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ភាពយន្ត​ហុងកុង​ជួប​ទុក្ខ​​ធំ ក្រោយ​មរណភាព​អ្នក​ដឹក​រឿង​ដ៏​ល្បីល្បាញ​ម្នាក់

3 ឆ្នាំ មុន

ហុងកុង ៖ អ្នកដឹកនាំ​រឿង​ហុងកុង​ដ៏​ល្បីល្បាញ ​លោក Benny Chan Muk-Sing ដែល​ដឹកនាំ​រឿង​ល្បី​ៗ​ជា​ច្រើន​សម្រាប់​លោក Jackie Chan…

ហុងកុង ៖ អ្នកដឹកនាំ​រឿង​ហុងកុង​ដ៏​ល្បីល្បាញ ​លោក Benny Chan Muk-Sing ដែល​ដឹកនាំ​រឿង​ល្បី​ៗ​ជា​ច្រើន​សម្រាប់​លោក Jackie Chan (​ឈិ​ន ឡុ​ង​) បាន​ទទួលមរណភាពហើយ​ ​កាលពី​​ថ្ងៃ​ទី ២៣ ខែសីហា​ នៅ​ក្នុង​វ័យ​៥៨​ឆ្នាំ បន្ទាប់​ពី​​លោក​បាន​តស៊ូ​ជាមួយ​ជំងឺមហារីក​ចម្រុះ​យ៉ាងធ្ងន់ធ្ងរ​។

យោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បានឱ្យ​ដឹង​ថា លោក​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​ច្រមុះ​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ អំឡុង​ពេល​កំពុង​ថត​ខ្សែភាពយន្ត​ចុង​ក្រោយ​របស់​លោក​គឺ​ «Raging Fire» ដែល​រួម​សម្តែង​ដោយ​លោក Donnie Yen (​កុំ​កុំ​) និង​លោក Nicholas Tse​។

សូម​រំលឹក​ថា ​លោក Benny Chan បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកដឹកនាំ​រឿង​ដំបូង​នៅ​ឆ្នាំ ១៩៩០ ជាមួយ​ខ្សែភាពយន្ត​ទី​១​មាន​ចំណងជើង​ថា A Moment of Romance ដែល​ចូលរួម​សម្តែង​ដោយ​លោក Andy Lau (​លី តា​វ​ហួ​) និង​លោកស្រី Jacklyn Wu ។ ស្នាដៃ​ដឹកនាំ​រឿង​ជា​ច្រើន​របស់​លោក បាន​បន្ត​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​។ ហើយ​លោក​បាន​បន្ត​ដឹកនាំ​រឿង ដោយ​មានការ​ចូលរួម​សម្តែង​ពី​តារា​ដ៏​ល្បីល្បាញ​ជា​ច្រើន​របស់​ហុងកុង​។

នៅ​ក្នុង​ឆ្នាំ​១៩៩៦ លោក​បាន​ដឹកនាំ​ផលិត និង​ជា​សហ​អ្នកនិពន្ធ​រឿង Big Bullet ដែល​ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ព្រមទាំង​បាន​ឈ្នះ​ពានរង្វាន់​ភាពយន្ត​ហុងកុង​ប្រចាំឆ្នាំ នៅ​ឯ​មហោស្រព​ភាពយន្ត​សេះ​មាស​ផង​ដែរ​។

ជុំវិញ​ដំណឹង​មរណភាព​របស់​លោក Benny Chan បាន​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​ហុងកុង រួម​ជាមួយ​តារា​ល្បីល្បាញ និង​អ្នកគាំទ្រ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​បុគ្គល​ដ៏​មាន​សមត្ថភាព​ដូច​ជា​រូប​លោក​៕ (​ដកស្រង់​ចេញពី the star)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ