ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ឈើ​ល្បី​ម្នាក់​ឈ្មោះ​សម្បត្តិ នៅ​ខេត្តក្រចេះ ត្រូវ​​ឃាត់ខ្លួន​ហើយ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្តក្រចេះ បាន​សាទរ និង​មាន​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា​ មេ​ញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស…

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្តក្រចេះ បាន​សាទរ និង​មាន​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា​ មេ​ញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ ដែល​បាន​​ជួយ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​ក្រុម​ឈ្មួញ​ឈើ វាយ​ឱ្យ​មាន​របួស​ស្នាម​ កាលពី​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ ។

ក្រោយ​ទទួល​ព័ត៌មាន ឯកឧត្តម​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​បញ្ជា​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​ឃាត់ខ្លួន​ឈ្មួញ​ឈើ​ឈ្មោះ សម្បត្តិ រួម​ទាំង​រថយន្ត​ពាក់​ស្លាក់​លេខ ខ​. ម នៅ​ព្រឹក​ថ្ងៃ​២៣ ខែ សីហា​ឆ្នាំ ២០២០ យក​មក​ធ្វើការ​សាកសួរ​អំពី​ជុំវិញ​បញ្ហា​អំពើ​ហិង្សា ហើយ​បាន​ជាប់​ទៅ​ជា​ពិរុទ្ធជន ជា​ជន​សង្ស័យ​ ដែល​ទី​១-ប្រើប្រាស់​រថយន្ត​ខ​.​មខុសច្បាប់ ទី​២-រកស៊ី​បទល្មើស​ព្រៃឈើ និងទី ៣-បង្ក​ហិង្សា ។

ជាមួយ​និង​ការ​ចាប់ខ្លួន​នេះ មាន​ម​ជ្ឍ​ដ្ឋា​ន​ជា​ច្រើន​បាន​ចាំ​មើល​ថា តើ​ការ​ឃាត់ខ្លួន​ឈ្មួញ​ឈើ​រូប​នេះ និង​មានការ​អន្តរាគមន៍ពី​សំណាក់​អ្នកមាន​អំណាច​រូប​ណាខ្លះ ហើយនឹង​ធ្វើ​អោយ​បទល្មើស​ក្នុង​ទឹកដី​ខេត្តក្រចេះ ជា​ពិសេស​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ មាន​បទ​ល្មើស​ទៀត​ឮ​យ៉ាងណា ។

ក្រុមការងារ​ក៏​បាន​សាកសួរ​ទៅ​មន្ត្រី​ជំនាញដែល​កំពុងធ្វើការ​លើ​រឿង​នេះ ដោយ​មន្ត្រី​ឆ្លើយ​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​បាន​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បន្ត​ទៅ​កាន់​តុលាការ​៕​​

អត្ថបទសរសេរ ដោយ